#ចិនសម្រេចបន្ធូរបន្ថយការរឹតត្បិតជើងហោះហើរជាមួយកម្ពុជា

Articles by Tag ចិនសម្រេចបន្ធូរបន្ថយការរឹតត្បិតជើងហោះហើរជាមួយកម្ពុជា

ចិនសម្រេចបន្ធូរបន្ថយការរឹតត្បិតជើងហោះហើរជាមួយកម្ពុជា និងប្រទេសដទៃក្នុងតំបន់អាស៊ានឡើងវិញ ក្រោយកូវីដ១៩បានធូរស្បើយ

ដោយ​ ខន ណារី
មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានអះអាងថា វិស័យអាកាសចរណ៍ ចាប់ផ្ដើមបង្ហាញនូវសញ្ញាណវិជ្ជមានឡើងវិញជាបណ្ដើរៗ ក្រោយកម្ពុជាបានបើកសង្គមនិងសេដ្ឋកិច្ចពេញលេញឡើងវិញ ខណៈបច្ចុប្បន្ន ប្រទេសចិនក៏បានសម្រេចបង្កើនជើងហោះហើរជាមួយប្រទេសកម្ពុជា និងបណ្ដាប្រទេសដទៃក្នុងតំបន់អាស៊ាន ច្រើនជាងមុនផងដែរ ដោយក្នុងនោះ ប្រទេសកម្ពុជាត្រូវបានអនុញ្ញាតឲ្យមានជើងហោះហើរទៅមកប្រទេសចិន២ដងក្នុងមួយសប្ដាហ៍ ខណៈដែលពីមុនមានត្រឹមតែ១ជើងប៉ុណ្ណោះ។