#ចុះបញ្ជី

Articles by Tag ចុះបញ្ជី

អ្នកជំនាញ លើកទឹកចិត្តឲ្យអ្នកចិញ្ចឹមត្រចៀកកាំទៅចុះបញ្ជី ដើម្បីត្រៀមជំរុញការនាំចេញសំបុកត្រចៀកកាំទៅក្រៅប្រទេស

ដោយ​ សោម ស្រីពេជ្រ
ក្រោយពីមើលឃើញឱកាសឈានទៅរកការនាំចេញសំបុកត្រចៀកកាំ អ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្ម លើកទឹកចិត្តដល់អ្នកអភិរក្សផ្ទះត្រចៀកកាំ គួរទៅចុះបញ្ជីក្នុងក្រសួងសិកម្ម ដើម្បីមានទិន្នន័យច្បាស់លាស់ ក្នុងការជួយគាំទ្រជំរុញការនាំចេញទៅក្រៅប្រទេសកាន់តែមានប្រសិទ្ធភាព ខណៈបច្ចុប្បន្ន តួលេខបង្ហាញថា កម្ពុជាមានអ្នកចិញ្ចឹម និងអភិរក្សផ្ទះត្រចៀកកាំប្រមាណ ៣ពាន់ផ្ទះនៅទូទាំងប្រទេស និងរំពឹងថានៅឆ្នាំ២០២៣ និងមានរហូតដល់១ម៉ឺនផ្ទះផងដែរ។