#ធនាគារនិងមីក្រូហិរញ្ញវត្ថុ

Articles by Tag ធនាគារនិងមីក្រូហិរញ្ញវត្ថុ

ធនាគារជាតិស្នើឲ្យគ្រប់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុផ្អាកការបែងចែកភាគលាភប្រាក់ចំណេញឆ្នាំ២០២០

ដោយ​ ចាន់ មង្គល
ធនាគារជាតិនៃកម្ពុជាបានស្នើឲ្យគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ផ្អាកការបែងចែកភាគលាភបំពោះប្រាក់ចំណេញក្រោយធ្វើសវនកម្មឆ្នាំ២០២០ ក្រោមហេតុផលថា ស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នៅមិនទាន់មានភាពច្បាស់លាស់ និងមិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនោះទេ។ ហេតុផលមួយទៀតនោះ គឺដើម្បីធានានូវភាពធន់ និងស្ថិរភាពក្នុងវិស័យធនាគារ។ នេះបើយោងតាមលិខិតមួយរបស់ធនាគារជាតិ បានចេញកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលខេមបូណូមីសទទួលបាននៅធ្ងៃនេះ។