#ទិវាបរិស្ថានពិភពលោក

Articles by Tag ទិវាបរិស្ថានពិភពលោក

ប៉េង ហួត គ្រុប ដាំដើមឈើជាង១ពាន់ដើមសង​ខាង​ផ្លូវ អបអរ​ទិវា​បរិស្ថាន​ជាតិ​​និង​ពិភព​លោក

ដោយ​ រ៉ឹម ភារី
ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាង២រយនាក់ បានរួមគ្នាដាំដើមឈើប្រមាណ១៤០០ដើម នៅអមសងខាងផ្លូវបេតុង៧០B ប្រវែង៧០០០ម៉ែត្រ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលផ្លូវនេះសរុបមានប្រវែង១៦គីឡូម៉ែត្រជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។ ការដាំដើមឈើនេះ គឺ ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក។