#ហូឡង់ - អាមេរិក - សម្ព័ន្ធមិត្ត - បច្ចេកវិទ្យាបន្ទះឈីបចិន

Articles by Tag ហូឡង់ - អាមេរិក - សម្ព័ន្ធមិត្ត - បច្ចេកវិទ្យាបន្ទះឈីបចិន

ហូឡង់ សម្រេចពួតដៃគ្នាជាមួយអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទៅចិន

ដោយ​ ហ៊ុន គន្ធថៃ
រដ្ឋាភិបាលហូឡង់កាលពីថ្ងៃពុធ ទី ៨ មីនា បាននិយាយថា ខ្លួនបានចេញនូវគម្រោងការថ្មីដើម្បីរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាបន្ទះសៀគ្វី ឬហៅជាទូទៅថាឈីបទៅកាន់ប្រទេសចិន ដែលមានគោលបំណងដើម្បីការពារសន្តិសុខជាតិ ហើយក៏បានបោះជំហានក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីរាំងខ្ទប់ការនាំចេញបន្ទះឈីបដ៏ទំនើបៗទៅកាន់ប្រទេសចិន ដែលអាមេរិកចាត់ទុកថាជាគូរប្រជែងយុទ្ធសាស្ត្រដ៏ស្រួចស្រាល់របស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។