#កិច្ចប្រជុំកំពូលពិភពលោក

Articles by Tag កិច្ចប្រជុំកំពូលពិភពលោក

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យឧបទ្វីបកូរ៉េឆាប់ឈានទៅសម្រេចបាននូវសន្ធិសញ្ញាសន្តិភាព

ដោយ​ ខន ណារី
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្ដីពី«សន្តិភាពនៅឧបទ្វីបកូរ៉» នាថ្ងៃទី១១ ខែកុម្ភៈ នៅទីក្រុងសេអ៊ូល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យប្រទេសកូរ៉េទាំងពីរ ឆាប់ឈានទៅសម្រេចបាននូវសន្ធិសញ្ញាសន្តិភាព។ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា នេះជាពេលវេលាដ៏សំខាន់ ដើម្បីសម្រេចនូវសន្ធិសញ្ញាសន្តិភាព នៅឧបទ្វីបកូរ៉េ ដោយសម្ដេចបានសង្កត់ធ្ងន់ទៀតថា ដើម្បីបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉ មិនមែនយកសង្គ្រាមទៅបញ្ចប់សង្គ្រាមនោះទេ តែត្រូវប្រើនយោបាយ ឈ្នះឈ្នះ។