#ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត

Articles by Tag ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បោះផ្សាយលក់មូលបត្របំណុលបៃតងក្នុងទំហំទឹកប្រាក់១០លានដុល្លារ

ដោយ​ ​ ខេមបូណូមីស
មន្រ្តីជាន់ខ្ពស់ផ្សារមូលបត្រកម្ពុជារំពឹងថា ការចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលបៃតងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត នឹងជួយជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់នូវប្រភពទុនសម្រាប់ម្ចាស់អាជីវកម្មនានា និងជាទីកន្លែងមួយដែលផ្ដល់នូវឧបករណ៍វិនិយោគសម្រាប់វិនិយោគិននិងសាធារណជនទូទៅ។ ទន្ទឹមនេះ ការចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលបៃតង ក៏នឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវសេដ្ឋកិច្ចមួយដែលបំភាយឧស្ម័នកាបូនក្នុងកម្រិតទាប ស្របតាមគោលនយោបាយ អភិវឌ្ឍន៍បៃតងផងដែរ។