ដោយ
ខេមបូណូមីស
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញជាងពាក់កណ្ដាល ចំណាយពេលភាគច្រើននៅក្នុងបន្ទប់គេងក្នុងគេហដ្ឋានរបស់ខ្លួន ដោយសារតែកង្វះទីធ្លានិងឯកជនភាពនៅបន្ទប់ទទួលភ្ញៀវ ហើយនេះក៏ដោយសារតែប្រជាជន ៨០% ដែលរស់នៅក្នុងផ្ទះវីឡាកូនកាត់ (Link house) ផ្ទះអាជីវកម្ម ឬផ្ទះល្វែង ជាដើម ចតរថយន្ត ឬម៉ូតូរបស់ខ្លួននៅខាងក្នុងគេហដ្ឋាន។ នេះបើយោងតាមការចេញផ្សាយការសិក្សាដែលបានបោះពុម្ពផ្សាយ នៅថ្ងៃទី២៩ កញ្ញា ដោយក្រុមហ៊ុន Urbanland ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកឈានមុខគេមួយ។