#លុយកខ្វក់

Articles by Tag លុយកខ្វក់

ក្រុមសេដ្ឋីបរទេសនៅសិង្ហបុរី កាត់បន្ថយការចាយវាយហ៊ឺហាឡូយឆាយ ខណៈអាជ្ញាធរបង្កើនការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់ពួកគេ

ដោយ​ ​ ខេមបូណូមីស
ក្រុមសេដ្ឋីដែលជាជនបរទេសរស់នៅក្នុងប្រទេសសិង្ហបុរី ពេលនេះកំពុងកាត់បន្ថយការចាយវាយហ៊ឺហាឡូយឆាយ បង្អួតសម្ញែងទ្រព្យដូចជាការទិញរបស់ប្រណីតៗ រួមមាន ផ្ទះប្រណីត រថយន្តប្រណីត និងសម្ភារប្រើប្រាស់ប្រណីតៗជាដើម ខណៈដែលធនាគារនានានៃប្រទេសដែនកោះដ៏តូចមួយនេះ កំពុងបង្កើនការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់ពួកគេ ហើយកត្តានេះបានធ្វើឱ្យតម្លៃខុនដូប្រណីតនៅតំបន់ សេនតូសា ខូវ (Sentosa Cove) ធ្លាក់ចុះរហូតដល់ទៅ៤០% កាលពីអំឡុងខែមេសា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។