បើឈ្នះឆ្នោត លោក ត្រាំ នឹងបង្កើតគណៈកម្មការរដ្ឋាភិបាលមួយ ដោយឱ្យមហាសេដ្ឋី អេឡិន ម៉ាស ជាអ្នកដឹកនាំ
ដោយ
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា លោកនឹងបង្កើតគណៈកម្មការប្រសិទ្ធភាពរដ្ឋាភិបាលអាម៉េរិកមួយ ដោយឱ្យមហាសេដ្ឋី អេឡិន ម៉ាស ជាអ្នកដឹកនាំ ប្រសិនបើលោកឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅដើមខែវិច្ឆិកា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។