ដោយ
ចាន់ មង្គល
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង បានបញ្ជាឲ្យធនាគារទាំងអស់ចាំបាច់ត្រូវផ្ដល់ឥណទានងាយស្រួលដល់អ្នកអភិវឌ្ឍ និងទិញអចលនវត្ថុ និងកាត់បន្ថយថ្លៃចំណាយ និងអត្រាការប្រាក់ ដើម្បីជាផ្នែកមួយ ជួយជំរុញកំណើនក្នុងវិស័យអចលនទ្រព្យ ដ្បិតវិស័យនេះ មានចំណែកដល់ទៅ១១% នៃ GDP សរុបរបស់វៀតណាម និងចំពេលដែលទីផ្សារក៏កំពុងមានជួបការលំបាកកាន់តែច្រើនផងដែរនៅរយៈពេលចុងក្រោយនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express។