#បាតុកម្មប្រឆាំងរដ្ឋាភិបាល

Articles by Tag បាតុកម្មប្រឆាំងរដ្ឋាភិបាល

ពលរដ្ឋម៉ាឡេស៊ីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងទាមទារឲ្យនាយករដ្ឋមន្ត្រីចុះពីតំណែង ក្រោយបរាជ័យដោះស្រាយវិបត្តិកូវីដ១៩

ដោយ​ វុធ ច័ន្ទតារា
វិបត្តិកូវីដ១៩ គួបផ្សំនឹងអស្ថិរភាព និងភាពចម្រូងចម្រាស់ក្នុងជួររដ្ឋាភិបាលម៉ាឡេស៊ី បានជំរុញឲ្យពលរដ្ឋម៉ាឡេស៊ីជាង១ពាន់នាក់ ភាគច្រើនជាយុវជន ចេញមកតាមផ្លូវធ្វើបាតុកម្មសម្តែងការមិនពេញចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាលរបស់ខ្លួន ដោយពួកគេបានប្រមូលផ្តុំគ្នាលើកបដា ទាមទារឲ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ូយីឌីន យ៉ាស៊ីន ចុះចេញពីដំណែង ទោះត្រូវរំលោភលើវិធានការសុវត្ថិភាព ដែលហាមមិនឲ្យមានការប្រមូលផ្តុំគ្នាក្តី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។