#បៃដិន

Articles by Tag បៃដិន

អាមេរិកត្រៀមពង្រាយទ័ពជួយអ៊ីស្រាអែល វាយកម្ទេចហាម៉ាស ខណៈអ៊ីរ៉ង់ព្រមានឆ្លើយតប

ដោយ​ ហ៊ុន គន្ធថៃ
ក្រសួងការពារជាតិ អាមេរិក បានឱ្យដឹងនៅថ្ងៃចន្ទទី១៧ តុលា ថា កងម៉ារីនឆ្លើយតបពិសេសអាមេរិកនឹងត្រូវដាក់ពង្រាយ ដើម្បីជួយអ៊ីស្រាអែល ក្នុងតួនាទីមិនមែនប្រយុទ្ធនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ការប្រកាសនេះកើតឡើងក្រោយពេលដែលនាវាផ្ទុកយន្តហោះទីពីររបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទើបតែទៅដល់សមុទ្រមេឌីទែរ៉ាណេខាងកើតក្បែរទឹកដីអ៊ីស្រាអែល អមជាមួយនឹងនាវាចម្បាំងនិងនាវាផ្ទុកយន្តហោះមួយគ្រឿងទៀត ដែលបានដាក់ពង្រាយកាលពីដើមខែនេះ។