#បច្ចេកវិទ្យានិងនវានុវត្តន៍

Articles by Tag បច្ចេកវិទ្យានិងនវានុវត្តន៍

សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យ SME ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីចាប់យកឱកាសទីផ្សារ

ដោយ​ សោម ស្រីពេជ្រ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាសក្ខីកម្មបង្ហាញអំពីសក្តានុពលនៃវិស័យនេះ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមតម្រង់ឆ្ពោះ និងចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាសសរស្ដម្ភ និងជាក្បាលម៉ាស៊ីនក្នុងការកសាង និងអភិវឌ្ឍសហគ្រាសនានា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៊ីជាតិមួយប្រកបដោយនវានុវត្តន៍។