ដោយ
រ៉ឹម ភារី
ផ្សាររាត្រីដែលមានរចនាបទបែបខ្មែរ ស្ថិតនៅតាមដងស្ទឹងសង្កែជិតសាលាខេត្តបាត់ដំបង គម្រោងបើកសម្ពោធជាផ្លូវការនៅមុនពេលបោះឆ្នោតជាតិចូលមកដល់ បន្ទាប់ពីបានចាប់ផ្ដើមសាងសង់នៅពាក់កណ្ដាលខែតុលាឆ្នាំ២០១៧កន្លងទៅ។ ផ្សារនេះ ត្រូវបានដឹងថា គឺជាជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានផ្ដល់ដោយមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។ យ៉ាងណាក៏ដោយ ចំនួនថវិកាសាងសង់ផ្សារនេះមានប៉ុន្មាននោះ មិនត្រូវបានបង្ហាញនោះទេ។