#បញ្ហាសេដ្ឋកិច្ចពិភពលោក

Articles by Tag បញ្ហាសេដ្ឋកិច្ចពិភពលោក

រុស្ស៊ីត្រៀមខ្លួនជាស្រេចចូលរួមកិច្ចប្រជុំ G20 ទោះបីដឹងថានឹងមានការជជែកតឹងសរសៃរកដាក់គ្នា ជុំវិញសំណុំរឿងសង្គ្រាមអ៊ុយក្រែនក្ដី

ដោយ​ ហ៊ុន គន្ធថៃ
បន្ទាប់ពីមកដល់ប្រទេសវៀតណាម ឥលូវនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស៊ើរហ្គី ឡារូវ (Sergei Lavro) បានធ្វើដំណើរទៅកាន់រមណីយដ្ឋានកោះបាលី (Bali) របស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗ G20 ដែលគេមើលឃើញថា នឹងក្លាយជាសង្វៀនពាក្យសម្ដី ដែលគ្របដណ្តប់ដោយភាពតានតឹងដាក់គ្នា ជុំវិញសំណុំរឿងសង្គ្រាមរុស្សីនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។