#បរិយាកាសជំនួញនៅវៀតណាម

Articles by Tag បរិយាកាសជំនួញនៅវៀតណាម

ក្មេងៗអាយុ១៥ ទៅ២២ឆ្នាំនៅវៀតណាម រកលុយបានតិច តែចាយលុយច្រើនលើការញ៉ាំចំណីក្រៅផ្ទះ

ដោយ​ ចាន់ មង្គល
យុវជនវ័យក្មេងវៀតណាម ដែលមានវ័យចន្លោះពី១៥ឆ្នាំ ដល់២២ឆ្នាំ ត្រូវបានការស្រាវជ្រាវមួយរកឃើញថា មានការចាយវាយធំលើការហូបចុកនំចំណីនៅក្រៅផ្ទះ ដោយមិនខ្វល់ថាពួកគេរកចំណូលបានតិច ឬក៏ច្រើននោះទេ ពិសេស គឺការចាយវាយចូលញ៉ាំអាហារនៅហាងល្បីៗតែម្ដង។ អ្នករកស៊ី ក្នុងវិស័យភោជនីយដ្ឋាន និងភេសជ្ជៈនៅវៀតណាម បានចាត់ទុកថា យុវជនវ័យក្មេងទាំងនេះ គឺជាអតិថិជនដ៏មានសក្ដានុពលសម្រាប់អាជីវកម្មរបស់ខ្លួន ទោះបីជាគេដឹងថា មនុស្សវ័យក្មេងទាំងអស់នោះ មិនសូវជារកចំណូលបានច្រើនក៏ដោយ។