ក្រុមហ៊ុនអាកាសចរណ៍ Nok Air បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ថៃទី២ហើយបន្ទាប់ពីក្រុមហ៊ុនអាកាសចណ៍ Thai Airways ដែលបានដាក់ផែនការស្ដារនីតិសម្បទាអាជីវកម្មរបស់ខ្លួន ក្រោយពីក្រុមហ៊ុននេះ មានការលិចលង់ជ្រៅក្នុងវិបត្តិបំណុល។ ម្ចាស់បំណុលរបស់ក្រុមហ៊ុន Nok Air នឹងជួបពិភាក្សានាពេលខាងមុខនេះ អំពីផែនការ និងការសម្រេចចិត្តថាត្រូវអនុម័តផែនការស្ដារអាជីវកម្មនេះឬក៏យ៉ាងណានោះ។ បន្ទាប់មក វានឹងត្រូវការការអនុម័តពីតុលាការក្ស័យធនកណ្ដាលរបស់ថៃជាបន្ដទៀត។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។