#អាមេរិកបញ្ជាឱ្យក្រុមហ៊ុន ByteDance ផ្តាច់ខ្លួនចេញពី TikTok

Articles by Tag អាមេរិកបញ្ជាឱ្យក្រុមហ៊ុន ByteDance ផ្តាច់ខ្លួនចេញពី TikTok

អាជ្ញាធរអាមេរិកបញ្ជាឱ្យក្រុមហ៊ុនមេរបស់ TikTok ផ្តាច់ខ្លួនចេញពីកម្មវិធី បណ្តាញសង្គមមួយនេះ និង ត្រូវប្រឈមនឹងការបិទចោលទាំងស្រុង

ដោយ​ ហ៊ុន គន្ធថៃ
តើរដ្ឋាភិបាលអាមេរិកពេលនេះ កំពុងរុញឲ្យក្រុមហ៊ុនមេរបស់ TikTok ដើរដល់ផ្លូវទាល់ហើយមែនទេ? រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រាប់ឱ្យក្រុមហ៊ុនមេ បាយដេនស៍ (ByteDance) លក់ភាគហ៊ុនរបស់ខ្លួននៅក្នុង TikTok បន្ទាប់ពីក្រុមហ៊ុនចិនមួយនេះ បានបរាជ័យពីរឆ្នាំមកនេះ ក្នុងការបញ្ចុះបញ្ចូលឱ្យទីក្រុងវ៉ាស៊ីនតោនជឿថា កម្មវិធីវីដេអូខ្លីដ៏ពេញនិយមដែលគេស្គាល់ថាជា TikTok នោះ គឺមិនអាចបង្កជាគ្រោះថ្នាក់នៃសន្តិសុខជាតិនោះទេ។ នេះបើតាមប្រភពព័ត៌មានដែលបានដឹងពីបញ្ហានេះបានអះអាងប្រាប់សារព័ត៌មានជប៉ុន Nikkei Asia។