#រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុ​ស្ស៊ី

Articles by Tag រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុ​ស្ស៊ី

កូរ៉េខាងជើងបដិសេធជំនួយវ៉ាក់សាំងកូវីដ-១៩ ប៉ុន្ដែរុស្ស៊ីថា នៅតែចាំបោះដៃជួយ

ដោយ​ ចាន់ មង្គល
ប្រទេសរុស្ស៊ី រង់ចាំផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ទៅឲ្យកូរ៉េខាងជើងជានិច្ច ខណៈដែលមានការរាយការណ៍ថា អំឡុងពេលបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩នេះ កំពុងធ្វើឲ្យមានគ្រោះអត់ឃ្លានកើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើង។ មែនទែនទៅ មកទល់ពេលនេះ មិនមានការរាយការណ៍ទាក់ទងករណីឆ្លង ឬមានអ្នកស្លាប់ដោយសារកូវីដ-១៩នៅកូរ៉េខាងជើងនោះទេ ប៉ុន្ដែ ប្រទេសនេះ នៅបន្ដមានការបិទខ្ទប់ ហើយកន្លងមករដ្ឋាភិបាលក្រុងព្យុងយ៉ាង ក៏បានបដិសេធមិនព្រមទទួលវ៉ាក់សាំង និង ជំនួយនានាពីប្រទេសមួយចំនួនផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន BBC។