#សម្ដេច ហ៊ុន សែន ស្នើឲ្យចិនបន្តផ្តល់ជំនួយដល់កម្ពុជា

Articles by Tag សម្ដេច ហ៊ុន សែន ស្នើឲ្យចិនបន្តផ្តល់ជំនួយដល់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យចិនបន្តផ្តល់ជំនួយ ទោះបីកម្ពុជាមានលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើនហើយក៏ដោយ

ដោយ​ ​ ខេមបូណូមីស
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងចាត់ទុកជំនួយឧបត្ថម្ភរបស់ចិន គឺជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសចិនក៏បានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ឲ្យខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ ថែមទៀតផង។ យ៉ាងណាមិញ នៅចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តអំពាវនាវដល់រាជរដ្ឋាភិបាលចិន ឲ្យផ្តល់ជំនួយដល់កម្ពុជា បន្តទៀត ទោះបីជា បច្ចុប្បន្នកម្ពុជា មានលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើន ក៏ដោយចុះ។