#ស្តេចថៃអំពាវនាវឱ្យសមាជិកសភាបម្រើផលប្រយោជន៍ជាតិ

Articles by Tag ស្តេចថៃអំពាវនាវឱ្យសមាជិកសភាបម្រើផលប្រយោជន៍ជាតិ

សេ្តចថៃស្នើឱ្យសមាជិកសភាទាំងអស់តម្កល់ផលផលប្រយោជន៍ជាតិជាធំ និងបម្រើប្រជាជនចេញពីបេះដូង

ដោយ​ ហ៊ុន គន្ធថៃ
ព្រះមហាក្សត្រថៃព្រះចៅម៉ាហា វិជ្ជរ៉ាឡុងកន កាលពីថ្ងៃចន្ទ ទី៣ កក្កដា បានស្នើសុំឱ្យសមាជិកថៃទាំងអស់បំពេញនូវកាតព្វកិច្ចខ្លួនដោយតម្កល់និងបម្រើផលប្រយោជន៍ជាតិនិងប្រជាជនដោយបេះដូង និងភាពស្មោះត្រង់។ ការថ្លែងបែបនេះរបស់ស្តេចនៃព្រះរាជាណាចក្រថៃបានកើតឡើងនៅក្នុងពិធីបើកសម័យប្រជុំសភាថៃ ពេលមានការតែងតាំងប្រធានសភានៅថ្ងៃអង្គារ ទី០៤ ខែកក្កដា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA។