ADB អនុម័តប្រាក់កម្ចីជិត ១២៨លានដុល្លារ ឲ្យកម្ពុជាសម្រាប់ពង្រីកបណ្ដាញបញ្ជូនថាមពលអគ្គិសនី
ដោយ
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ ADB បានអនុម័តប្រាក់កម្ចី ១២៧,៨ លានដុល្លារសម្រាប់គាំទ្រដល់ការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដើម្បីជួយឱ្យរាជធានីភ្នំពេញ និងខេត្ត ៣ ផ្សេងទៀតនៃប្រទេសកម្ពុជាទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាពនិងអាចទុកចិត្តបាន។ នេះបើតាមការបញ្ជាក់របស់សេចក្ដីប្រកាសព័ត៌មាន របស់ ADB។