#វីដ១៩នៅចិនចាប់ផ្តើមរាលដាលខ្លាំងឡើងវិញគួរឱ្យបារម្ភ!

Articles by Tag វីដ១៩នៅចិនចាប់ផ្តើមរាលដាលខ្លាំងឡើងវិញគួរឱ្យបារម្ភ!

ករណីឆ្លងកូវីដ១៩បន្ដកើនកាន់តែច្រើន ខណៈចំនួនអ្នកស្លាប់ត្រូវបានរំពឹងថានឹងកើនដល់១លាននាក់នៅឆ្នាំ២០២៣

ដោយ​ វុធ ច័ន្ទតារា
ករណីឆ្លងជំងឺកូវីដ១៩ កំពុងចាប់ផ្តើមរីករាលដាលយ៉ាងលឿនរហ័សនៅទូទាំងប្រទេសចិន ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង សម្រេចបោះបង់ចោលគោលនយោបាយកូវីដស្មើសូន្យ កាលពីសប្តាហ៍មុន។ ទោះរដ្ឋអំណាចមិនបានបង្ហាញពីទិន្នន័យអ្នកស្លាប់ដោយសារកូវីដ១៩ចាប់តាំងពីថ្ងៃទី៧ធ្នូមកក្ដី ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងសប្តាហ៍មុននេះ គេឃើញកន្លែងបូជាសពនៃរដ្ឋធានីប៉េកាំង ហាក់មមាញឹកខុសធម្មតា ជាមួយនឹងក្រុមការងារលើកសព ដែលមានស្លៀកឯកសណ្ឋានការពារកូវីដ១៩ផងដែរ។