ដោយ
វុធ ច័ន្ទតារា
ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសនានាជុំវិញពិភពលោក បានដាំក្បាលចុះអស់៣៥%កាលពីឆ្នាំ២០២០ ជាពេលដែលជំងឺកូវីដ ១៩ រីករាតត្បាតជាសកល។ ចូលមកដល់ឆ្នាំ ២០២១នេះ កូវីដ១៩ នៅតែបង្ហាញឥទ្ធិពលខ្លាំងនៃការឆ្លងរាលដាលដដែល បង្ករជាក្តីរំពឹងត្រឹម ១០% ទៅ ១៥%ប៉ុណ្ណោះជាមួយនឹងភាពមិនច្បាស់លាស់ សម្រាប់ការងើបឡើងវិញនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងពិភពលោក ។ នេះបើយោងតាមរបាយការណ៍វិនិយោគក្នុងពិភពលោកសម្រាប់ឆ្នាំ២០២១ ចេញផ្សាយដោយក្រុមប្រឹក្សាសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ហៅកាត់ថា អ៊ុនថាក់ (UNCTAD)។