#វិបល្លាស/រចនា

Articles by Tag វិបល្លាស/រចនា

ហេតុ​ផល​មួយចំនួន​ដែលអ្នក​គួរទស្សនា​កុន​​ខ្មែររឿង«វិបល្លាស/រចនា»!

ដោយ​ ថៃ សុធា
តាំងពី​សម័យ​កើតមាន​រោងកុន​ទំនើប​ព្រោង​ព្រាត​ក្នុង​រយៈពេល​៤-៥​ឆ្នាំ​ចុងក្រោយ​នេះ សឹង​តែ​អាច​និយាយបានថា ខ្ញុំ​មិន​ដែល​មើល​ភាពយន្តខ្មែរ​ទេ។ មិនមែន​មិន​ចង់​ជួយ​គាំទ្រ​កុន​ខ្មែរ​ទេ ប៉ុន្តែ គុណភាព​នៃ​សាច់​រឿង ការសម្ដែង ការផលិត ។ល។ នៅឃ្លាត​ឆ្ងាយពី​គេ​ពេក។ បើ​ទៅ​មើល​កុន ខ្ញុំ​មើល​តែ​កុន​ហូល្លីវូដ​ប៉ុណ្ណោះ។