573 views

កាន់តែស្រួល ! ចូលបុណ្យ​ចូល​បច្ច័យ​ដល់​វត្តអារាម តាមស្កែន QR Code

បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech សម្រាប់ការផ្ទេរប្រាក់ ធ្វើឲ្យកាន់តែមានភាពងាយស្រួល ។ ឥឡូវនេះ លោកអ្នកអាចចូលបុណ្យ ចូលបច្ច័យទៅវត្តអារាមនានា សម្រាប់បុណ្យភ្ជុំបិណ្ឌ ដោយស្កែន QR Code តាម អេស៊ីលីដាម៉ូបាល បាន ទោះបីមិនបានទៅវត្តដោយផ្ទាល់ក្ដី ។

ការចូលបុណ្យតាម ស្កែន QR Code នេះ ងាយស្រួល និងមិនបាច់ប៉ះពាល់ក្រដាសប្រាក់ ដែលអាចមានហានិភ័យឆ្លងមេរោគផ្សេងៗ ជាពិសេស ក្នុងបរិបទកូវីដ១៩ ដូចសព្វថ្ងៃ ។ ម្យ៉ាងទៀត លោកអ្នកចង់ចូលបុណ្យតិចក្ដី ច្រើនក្ដី ៥ពាន់រៀលក្ដី ១ម៉ឺនរៀលក្ដី ក៏មិនចាំបាច់ពិបាករឿងលុយដុំលុយរាយអ្វីទៀតដែរ ។ 

ក្រោមគំនិតផ្ដួចផ្ដើមរបស់ធនាគារ អេស៊ីលីដា វត្តអារាមជាង ២០០កន្លែង នៅទូទាំងប្រទេស មានបំពាក់ QR Code សម្រាប់អនុញ្ញាតឲ្យពុទ្ធបរិស័ទអាចចូលបុណ្យទាន តាមការស្កែន QR Code តាម អេស៊ីលីដាម៉ូបាល បាន ។ គំនិតផ្ដួចផ្ដើមចូលបុណ្យ តាម ស្កែន QR Code អេស៊ីលីដាម៉ូបាល នេះ បានទទួលការស្វាគមន៍សំណាក់វត្តអារាម ដោយវានឹងជួយសម្រួលដល់ការធ្វើបុណ្យទាន ។

ទោះជាពុំអាចទៅវត្តបានក្ដី ការចូលបុណ្យដោយស្កែន QR Code តាម អេស៊ីលីដាម៉ូបាល នេះ ជួយលោកអ្នកអាចធ្វើបុណ្យសន្សំកុសល ជាមួយសាច់ញាតិ នៅស្រុកកំណើត ដោយមិនចាំបាច់ទៅជួបជុំគ្នាដោយផ្ទាល់ ។ 

លោកអ្នកគ្រាន់តែសុំ QR Code ពីវត្តមក រួចហើយអាចចូលបុណ្យតាមសទ្ធា ដោយស្កែន QR Code នៅលើ អេស៊ីលីដាម៉ូបាល ជាការស្រេច ។ 

ដូច្នេះ មិនថាលោកអ្នកនៅទីណា កន្លែងណាទេ លោកអ្នកអាចធ្វើបុណ្យជាមួយគ្នាបាន តាមរយៈ ស្កែន QR Code វត្ត ក៏បាន ឬ ផ្ទេរប្រាក់ពី អេស៊ីលីដាម៉ូបាល ក៏បាន ៕


វីដេអូពេញនិយម


ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

21006 views
ផ្សារ​ទំនើប​ខ្នាត​យក្សចំនួន ៣ ដែល​កំពុង​សាងសង់ នៅ​តំបន់​ផ្លូវ​ ៦០ម៉ែត្រ ប៉ែក​ខាងត្បូង​រាជ​ធានីភ្នំពេ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុ…

ឧកញ៉ា សៀ ឫទ្ធី៖ មុន​នឹង​រក​ស៊ី​មុខ​របរ​អ្វី​មួយ ត្រូវ​គិត​បី​យ៉ាង

8077 views
ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា​ន…

៨​ចំណុច​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលនទ្រព្យ!

5299 views
តើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​សេវា​កម្ម​អចលទ្រព្យ ឬ​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលទ្រព្យ មែនទេ? តើ​អ្នក​ដឹង​ទេ ធ្វើ​ជា​ភ្នាក់…

មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...

4680 views
អ្នកជំនាញសេដ្ឋកិច្ច ឬអ្នកជំនាញអចលនទ្រព្យភាគច្រើនផ្ដល់ប្រឹក្សាយោបល់ឲ្យវិនិយោគទៅលើវិស័យដីធ្លី ហើយថ្មីៗនេះ មនុស្សជាច្រើនដែលមានលុយសន្សំល្មម បានងា…

អន្តោ​ប្រវេសន៍ចិន​រស់នៅ​ប្រទេស​ណា​ខ្លះ​ច្រើន​ជាងគេបំផុត !

4241 views
ប្រទេសចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ស្ទើរតែគ្រប់ទិសទី​នៃ​ពិភព​លោក គឺ​មាន​អន្តោប្រវេសន៍​ចិន​រស់​នៅ ដោយ​ប្រទេស​ខ្លះ…

តើ​វិនិយោគចិន​ក្នុង​វិស័យ​សំណង់​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?

3893 views
ចិន​នាំ​មុខ​គេ​​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា។ តើ​សំណង់ចិន និង​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នេះ មាន​ផល​វិជ្ជមាន ន…