997 views

ម៉ាសថ្លៃ? អ្នក​អាចដេរ​ម៉ាស​​ខ្លួន​ឯងបាន ដោយ​ទស្សនាវីដេអូនេះ!

នៅប្រទេស​ម៉ាឡេស៊ី ស្ទូឌីយ៉ូ​កាត់ដេរ​មួយ ឈ្មោះថា Maker's Habitat កំពុង​បង្រៀង​ពិភពលោក​អំពី​វីធី​ផលិត​ម៉ាស​មុខ​ដែល​ធ្វើអំពី​កំណាត់​អំបោះ ខណៈ​ដែល​តម្រូវការ​ម៉ាស​នៅ​លើ​ពិភព​លោក​កើន​ឡើង​យ៉ាង​គំហុក បន្ទាប់​ពី​វីរុស​កូវីដ​១៩ កំពុង​ឆ្លង​រាតត្បាត​ស្ទើរតែគ្រប់ទិសទីនៅ​លើ​ភព​ផែនដី។​

ស្ថាបនិក Maker's Habitat អ្នកនាង Ching Ng ជា​គ្រូ​បង្រៀន​មុខ​វិជ្ជា​ដេរ ដល់​កុមារ​និង​មនុស្ស​ពេញវ័យ។ ប៉ុន្តែ ដោយសារ​តែពិភពលោកទាំងមូល​កំពុង​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរពី​ការឆ្លង​រាលដាល​ដ៏លឿន​នៃ​វីរុសកូវីដ១៩ អ្នកនាង Ching Ng បាន​ប្រើ​ម៉ាស៊ីនដេរ​របស់​អ្នកនាង ដើម្បី​បុព្វហេតុ​មួយខុសពីសព្វដង គឺ ដេរ​ម៉ាស​កំណាត់​អំបោះ និង​បង្ហាញ​អ្នក​ដទៃ​ឲ្យ​ចេះ​ធ្វើ​វាដែរ។ 

អ្នកនាងបាន​ផលិត​ជា​វីដេអូមួយ បង្ហាញពី​របៀប​ដេរ​ម៉ាស ក្នុង​បំណងចែករំលែក​ដល់អ្នកដទៃ​ទៀត។ ក្នុង​ពេល​តែប៉ុន្មានសប្ដាហ៍​ប៉ុណ្ណោះ វីដេអូ​របស់​អ្នកនាង Ching Ng មានអ្នក​ទស្សនា​ជិត ២លានដងទៅហើយ។ សម្រាប់លោកអ្នក​នាង ដែលមាន​ម៉ាស៊ីនដេរ និងមានជំនាញដេរ​ខ្លះ គឺអាចផលិត​ម៉ាស​នេះ​បាន​ហើយ ដោយ​មើល​តាម​វីដេអូ​ខាងលើ៕


វីដេអូពេញនិយម


ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

21006 views
ផ្សារ​ទំនើប​ខ្នាត​យក្សចំនួន ៣ ដែល​កំពុង​សាងសង់ នៅ​តំបន់​ផ្លូវ​ ៦០ម៉ែត្រ ប៉ែក​ខាងត្បូង​រាជ​ធានីភ្នំពេ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុ…

ឧកញ៉ា សៀ ឫទ្ធី៖ មុន​នឹង​រក​ស៊ី​មុខ​របរ​អ្វី​មួយ ត្រូវ​គិត​បី​យ៉ាង

8077 views
ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា​ន…

៨​ចំណុច​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលនទ្រព្យ!

5299 views
តើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​សេវា​កម្ម​អចលទ្រព្យ ឬ​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលទ្រព្យ មែនទេ? តើ​អ្នក​ដឹង​ទេ ធ្វើ​ជា​ភ្នាក់…

មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...

4680 views
អ្នកជំនាញសេដ្ឋកិច្ច ឬអ្នកជំនាញអចលនទ្រព្យភាគច្រើនផ្ដល់ប្រឹក្សាយោបល់ឲ្យវិនិយោគទៅលើវិស័យដីធ្លី ហើយថ្មីៗនេះ មនុស្សជាច្រើនដែលមានលុយសន្សំល្មម បានងា…

អន្តោ​ប្រវេសន៍ចិន​រស់នៅ​ប្រទេស​ណា​ខ្លះ​ច្រើន​ជាងគេបំផុត !

4241 views
ប្រទេសចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ស្ទើរតែគ្រប់ទិសទី​នៃ​ពិភព​លោក គឺ​មាន​អន្តោប្រវេសន៍​ចិន​រស់​នៅ ដោយ​ប្រទេស​ខ្លះ…

តើ​វិនិយោគចិន​ក្នុង​វិស័យ​សំណង់​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?

3893 views
ចិន​នាំ​មុខ​គេ​​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា។ តើ​សំណង់ចិន និង​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នេះ មាន​ផល​វិជ្ជមាន ន…