ចំណេះដឹង​ផ្នែកសេដ្ឋកិច្ច​

លោក ង៉ែត​ ជូ ៖ សេដ្ឋកិច្ច​ដែលខ្លាំងត្រូវមានធនធានមនុស្ស​ចម្រុះនិង​សម្បូរទុន​វិនិយោគក្នុងស្រុក


លោក ង៉ែត ជូ ដែល​ជាអ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​និង​វិនិយោគ និងជា​អ្នក​វិនិយោគ​វិស័យដីធ្លី​ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកថា «សេដ្ឋកិច្ច​ដែល​ខ្លាំង​ត្រូវ​មាន​ធនធាន​មនុស្ស​ចម្រុះ​និង​សម្បូរ​ទុន​វិនិយោគ​ក្នុង​ស្រុក» ដោយ​លោក​ប្រៀបប្រដូចទៅនឹង​​សួន​ដែល​ស្អាត​ត្រូវ​មាន​ផ្កា​ចម្រុះ​ពណ៌​ដូច្នោះ​ដែរ ។
លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែ​ក​ហិរញ្ញ​វត្ថុ និង​ជា​អ្នក​វិនិយោគ​វិស័យ​ដីធ្លី។
ដោយ

លោក ង៉ែត ជូ បាន​ពន្យល់ថា ធនធាន​មនុស្ស​ចម្រុះ គឺ​សំដៅ​លើ​ការ​មាន​អ្នក​ជំនាញ​បច្ចេកទេស មាន​បុគ្គលិក​ធម្មតា មានអ្នកគ្រប់គ្រង មាន​សហគ្រិន មាន​អ្នកវិនិយោគ ។ល។ ប៉ុន្តែ បើ​ទាំង​អ្នក​បច្ចេកទេស ទាំង​បុគ្គលិក​ធម្មតា ទាំង​អ្នក​គ្រប់គ្រង និង​ទាំង​សហគ្រិន​ចេះ​ប្រើ​ប្រាក់​ដែល​ខ្លួន​រកបាន​ដើម្បី​វិនិយោគ (ដូចជា វិនិយោគ​លើ​ផ្សារហ៊ុន អចលនទ្រព្យ និង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផ្សេងៗ) នោះ​កាន់តែ​ប្រសើរ ។

លោក​ ជូ ក៏បាន​លើក​យក​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ជា​ឧទាហរណ៍​​បង្ហាញ​ផងដែរ ។ លោកថា សេដ្ឋកិច្ច​របស់​ចិន​ចាប់ផ្តើម​រីកចម្រើន​ខ្លាំង ព្រោះ​ចិន​មាន​ធនធាន​មនុស្ស​ចម្រុះ ហើយ​ចិន​សម្បូរ​ដើមទុន​ក្នុង​ស្រុក ព្រោះក្នុង​វប្បធម៌​របស់​ចិន ការ​សន្សំ​សំចៃ​គឺ​ជា​គុណធម៌ ។ ពួកគេ​សន្សំ និង​វិនិយោគ ៕




អត្ថបទបន្ទាប់


ត្រឹមតែ១សប្ដាហ៍ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកឆ្លងកើនដល់ ២៥៩នាក់ហើយ!

ប្រមាណត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ការរកឃើញអ្នកឆ្លងកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើ…

២០៤ដុល្លារបានក្លាយជាតួលេខប្រាក់ឈ្នួលអប្បបរមា​សម្រាប់ឆ្នាំ២០២៤

ចំណេះដឹង
នៅទីបំផុតប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ត្រូវបានភាគីពាក់ព័ន្ធឯកភាពហើយ គឺ២០២ដុល្លារក្នុង១ខែ។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ