ស៊ុលតង់​ប្រ៊ុយណេ

ស្ដេច​ស៊ុលតង់​ប្រ៊ុយណេ​​​មាន​ទ្រព្យ​សរុប ២០ពាន់​លាន​ដុល្លារ មាន​រថយន្ត​ទំនើប​ ៧០០០គ្រឿង


ប្រ៊ុយណេ​ ជា​ប្រទេស​​តូច​មួយ​នៅ​លើ​កោះ​ដែល​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ម៉ាឡេស៊ី និង​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រជាជន​នៃ​ប្រទេស​នេះ​ដែល​មាន​ចំនួន​ប្រមាណ​កន្លះ​លាន​នាក់ មាន​កម្រិត​ជីវភាព​ខ្ពស់​ ដោយសារ​ទ្រព្យ​សម្បត្តិ​មហាសាល​នៃ​ប្រទេស​នេះ​ដែល​បាន​មក​ពី​ធនធាន​ប្រេងកាត។
ស្ដេច​ស៊ុលតង់​ប្រ៊ុយណេ ព្រះអង្គ Hassanal Bolkiah។ រូបភាព @Wikipedia
ដោយ

ស្ដេច​ស៊ុលតង់​ប្រ៊ុយណេ ព្រះនាម ហាស្សាណាល់ បូលគៀ (Hassanal Bolkiah) ជា​ស្ដេច​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ទីពីរ នៅ​លើ​ពិភព​លោក។ ទ្រព្យ​មហាសាល​នេះ គឺ​បាន​មក​ពី​ធនធាន​ប្រេងកាត​ដែល​រក​ឃើញ​នៅ​ក្នុង​ប្រទេស​នេះ។

ទ្រព្យ​សម្បត្តិ​សរុប​របស់​ស្ដេច​ស៊ុលតង់​ប្រ៊ុយណេ ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​មាន​ចំនួន​សរុប ២០ប៊ីលាន​ (ម្ភៃ​ពាន់​លាន)​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០១៤។ 

ស្ដេច​ស៊ុលតង់​គង់​ក្នុង​ព្រះរាជវាំង​ ដែល​មាន​បន្ទប់​ដេក ១.៧៨៨​បន្ទប់ និង​បន្ទប់​ទឹក ២៥៧​បន្ទប់។ ព្រះរាជវាំង​របស់​ស្ដេច​ស៊ុលតង់ ត្រូវ​គេ​ចាត់ទុក​ថា​ជា​ព្រះរាជវាំង​ធំ​ជាង​គេ​បំផុត​ទីពីរ នៅ​លើ​ពិភព​លោក និង​​សាងសង់​អស់​ទឹក​ប្រាក់​ប្រហែល ៣៥០​លាន​ដុល្លារ​អាមេរិក។ 

ប្រ៊ុយណេ

ប្រទេស​ប្រ៊ុយណេ​ ដារុយសាឡឹម មាន​ប្រជាជន​សរុប ៤១៣.០០០នាក់ ផ្ទៃ​ដី​សរុប ៥.៧៦៥​គីឡូម៉ែត្រ​ការ៉េ និង​មាន​រាជ​ធានី​ឈ្មោះ បាន់ដា ស៊េរី បេហ្គាវ៉ាន។ ពលរដ្ឋ​ប្រ៊ុយណេ​និយាយ​ភាសា​ម៉ាឡេ អង់គ្លេស និង​ចិន៕​ 

ព្រះរាជ​វាំង​ស្តេច​ស៊ុលតង់ មាន​អាង​ហែលទឹក​ចំនួន ៥ មាន​យានដ្ឋាន​មួយ​ដែល​អាច​ផ្ទុក​រថយន្ត​បាន ១១០​គ្រឿង និង​មានក្រោល​សេះ​មួយ មាន​សេះ​ ២០០​ក្បាល។ 

គេ​មិន​ដឹង​ចំនួន​ពិត​ប្រាកដ​នៃ​រថយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ដេច​ស៊ុលតង់​ទេ ប៉ុន្តែ រថយន្ត​ម៉ាក Rolls Royce ស្លាក​មាស និង​ Rolls Royce Phantom VI ស្ថិត​ក្នុង​ចំណោម​រថយន្ត​ប្រណីតៗ​ដែល​ស្ដេច​ស៊ុលតង់​ប្រើ​ប្រាស់។ 

សៀវភៅ​កំណត់ត្រា​ឯតទគ្គកម្ម​ពិភព​លោក សរសេរ​ថា ​ស្ដេច​ស៊ុលតង់​មាន​រថយន្ត​ទំនើប​ម៉ាក Ferrari ជាង ៤៥០​គ្រឿង និង​រថយន្ត​ទំនើប​ម៉ាក Koenigseggs ចំនួន ១៣៤​គ្រឿង។

កាល​អំឡុង​ទសវត្ស​ឆ្នាំ​១៩៩០ រថយន្ត​ប្រណីត​ Rolls Royce ជិត​ ៥០ភាគរយ នៃ​ចំនួន​រថយន្ត​ Rolls Royce ដែល​លក់ទាំង​អស់ គឺ​ទិញ​ដោយ​រាជ​វង្ស​ប្រ៊ុយណេ។ 

គេ​ប៉ាន់ស្មានថា ស្ដេច​ស៊ុលតង់​ប្រ៊ុយណេ​ មាន​រថយន្ត​សរុប​ទាំងអស់​ប្រហែល ៧០០០​គ្រឿង ដែល​មាន​តម្លៃ​សរុប​ជិត ៨០០​លាន​ដុល្លារ​អាមេរិក៕




អត្ថបទបន្ទាប់


កំណាព្យ​បទ​ពាក្យ៨៖ «រៀន រៀន រៀន !​»

ការរៀនសូត្រ​សំខាន់​ចាំបាច់​បំផុត​សម្រាប់​ជីវិត​មនុស្ស​គ្រប់​រូប។ គេ​ថា ទ្រព្យ​សម្បត្តិ​អាច​គេ​លួច​បាន តែ​ចំណេះ​ជាប់​ប្រាណ​មិន​អាច​អ្នក…

វិធី​ងាយៗ​ដើម្បី​កាត់​បន្ថយ​ជាតិ​គីមីពុល​ដែល​នៅ​ជាប់​នឹង​បន្លែ

បន្លែ គឺ​ជា​ជីវជាតិ​ចាំបាច់​សម្រាប់​បំប៉ន​រាងកាយ។ ដើម្បី​ការលូត​លាស់​​ល្អ​នៃ​រាងកាយ គេ​លើក​ទឹកចិត្ត​មនុស្ស​ឲ្យ​បរិភោគ​បន្លែ​ឲ្យ​បាន​ច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ