ចូលឆ្នាំចិន

ចូល​ឆ្នាំ​ចិន៖ តើ​ត្រូវ​ឲ្យ​«អាំង​ប៉ាវ» អ្នក​ណា​ខ្លះ និង​ឲ្យ​ចំនួន​ប៉ុន្មាន?


នៅ​ប្រទេស​ចិន «អាំង​ប៉ាវ» ឬ​ស្រោម​សំបុត្​រពណ៌​ក្រហម គឺ​មាន​ដាក់​លុយ​នៅ​ក្នុង​នោះ ហើយ​ជា​ទូទៅ គឺ​ឪពុក​ម្ដាយ ជីដូន​ជីតា និង​សាច់​ញាតិ ឲ្យ​ដល់​កូន​ចៅ ជា​អំណោយ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី។
របាំ​ឡក​ម៉ុងសាយ​អបអរ​ចូលឆ្នាំចិន
ដោយ

តាម​ទំនៀម​ទម្លាប់ ប្រជាជន​ចិន​ស្រលាញ់​ពណ៌​ក្រហម ហើយ​ចាត់​ទុក​ពណ៌​ក្រហម​ជា​និមិត្ត​រូប​នៃ​ថាមពល សុភមង្គល និង​សំណាង​ល្អ។ ការ​ឲ្យ​អាំងប៉ាវ ឬ​ស្រោម​សំបុត្រ​ពណ៌​ក្រហម គឺ​ជា​ការ​ជូនពរ​ឲ្យ​មាន​សំណាង​ល្អ។

តាម​ពិត​ទៅ សារ​សំខាន់​នៃ​អាំងប៉ាវ គឺ​ស្ថិត​នៅ​លើ​ក្រដាស​ពណ៌​ក្រហម មិន​មែន​លុយ​ដែល​នៅ​ខាង​​ក្នុង​ទេ។ ការ​ដាក់​លុយ​នៅ​ក្នុង​ស្រោម​សំបុត្រ​ពណ៌​ក្រហម គឺ​មាន​ន័យ​ថា ផ្ដល់​សេចក្ដី​សុខ​សប្បាយ និង​ជា​ការ​ជូនពរ​ដល់​អ្នក​ទទួល។ ដូច្នេះ វា​ជា​ការ​មិន​ល្អ មិន​គួរ​សម​ទេ ដែល​បើក​អាំងប៉ាវ​មើល​ចំនួន​លុយ​នៅ​ចំពោះ​មុខ​អ្នក​ដែល​ឲ្យ​អ្នក។

អ្នក​ណា​ខ្លះ​ដែល​អ្នក​ត្រូវ​ឲ្យ​អាំងប៉ាវ និង​ចំនួន​ប៉ុន្មាន? (http://www.chinahighlights.com)

អ្នក​ណា​ខ្លះ​គួរ​ឲ្យ​អាំងប៉ាវ​ទៅ​គេ ?

តាម​ប្រពៃណី​ទំនៀម​ទម្លាប់ ប្រសិន​បើ​អ្នក​ចាប់​ផ្ដើម​រក​លុយ​បាន​ហើយ នោះ​ជាពេលវេលាដែលអ្នកត្រូវចាប់ផ្ដើមបទពិសោធន៍នៃការចែកអាំងប៉ាវឲ្យគេហើយ។ ការចែកអាំងប៉ាវ គឺជាការចែករំលែកការជូនពរ ហើយចំនួនទឹកប្រាក់នៅក្នុងអាំងប៉ាវ គឺអាស្រ័យលើចំណូលរបស់អ្នក។

ប៉ុន្តែ ចិនក៏មានទម្លាប់មួយទៀតដែរ គឺថា ប្រសិនបើអ្នកមិនទាន់រៀបការទេ អ្នកមិនចាំបាច់ចែកអាំងប៉ាវឲ្យគេនោះទេ។

ចំពោះសាច់ញាតិជិតដិតវិញ (ដូចជា ឪពុកម្ដាយ និងកុងម៉ារបស់អ្នក) ពួកគាត់នឹងបន្តផ្ដល់អាំងប៉ាវឲ្យអ្នករហូត ទោះបីពេលអ្នករៀបការមានគ្រួសារហើយក្ដី ពីព្រោះនេះជានិមិត្តរូបនៃសេចក្ដីស្រលាញ់ និងការជូនពរដល់រូបអ្នក។

តើគួរដាក់លុយក្នុងអាំងប៉ាវប៉ុន្មានទើបសម ?

ចំពោះមនុស្សចាស់ជាងអ្នក (ជាពិសេស ឪពុកម្ដាយ និងកុងម៉ារបស់អ្នក) គួរដាក់លុយក្នុងអាំងប៉ាវឲ្យពួកគាត់ ចន្លោះពី ៥០០ ទៅ ២០០០យ័ន ឬស្មើនឹងពី ១០០ ទៅ ៣០០ដុល្លារអាមេរិក។ 

ចំពោះមនុស្សក្មេងជាងអ្នកដែលពុំទាន់មានចំណូល (ជាពិសេស អ្នកនៅរៀននៅឡើយ) ដូចជា កូនៗរបស់មិត្តភក្ដិ សាច់ញាតិ និងសហការីរបស់អ្នក គួរដាក់លុយក្នុងអាំងប៉ាវឲ្យ ពី ៥០ ទៅ ២០០យ័ន ឬស្មើនឹងពី ១០ ទៅ ៣០ដុល្លារ។ 

ចំពោះកូនៗរបស់អ្នក គឺពី ១០០យ័ន ឬ ២០ដុល្លារឡើងទៅ រហូតដល់ចំនួនប៉ុន្មានក៏បាន ឲ្យតែអ្នកសប្បាយចិត្តនឹងឲ្យ។ 

ចំពោះបុគ្គលិកនិយោជិតរបស់អ្នក គឺដាក់អាំងប៉ាវឲ្យចន្លោះពី ១០០ ដល់ ១០០០យ័ន ឬស្មើនឹងពី ២០ ដល់ ២០០ដុល្លារ។ 

ចំពោះកូនចៅរបស់អ្នកស្គាល់គ្នា ដែលអ្នកអាចនឹងជួបនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន លុយដាក់ក្នុងអាំងប៉ាវឲ្យ អាចចន្លោះពី ១០ ទៅ ២០យ័ន ឬស្មើនឹងពី ៥ ទៅ ១០ដុល្លារអាមេរិក។ 

ការឲ្យអាំងប៉ាវនេះ មិនមែនធ្វើតែក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនោះទេ។ នៅក្នុងឱកាសពិសេសដទៃទៀត ដូចជា អាពាហ៍ពិពាហ៍ ពិធីទទួលសញ្ញាបត្រ ពេលក្មេងកើត ឬពេលខួបកំណើត ឬចម្រើនព្រះជន្មមនុស្សចាស់។ ការឲ្យអាំងប៉ាវ គឺជាប្រពៃណីនៃការជូនពរឲ្យអ្នកណាម្នាក់មានសំណាងល្អ និងសេចក្ដីសុខសប្បាយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កត្តា​៨​យ៉ាង​​និង​គោលការណ៍​សំខាន់​៣ ដែល​នាំ​ឲ្យ​ជីវិត​ជោគជ័យ

លោក​អ្នក​ប្រាកដ​ជា​បាន​អាន​ច្រើន​រួច​មក​ហើយ​អំពី​គន្លឹះ​សម្រាប់​ជោគ​ជ័យ​ក្នុង​ជីវិត ជា​ពិសេស គឺ​អាន​ឯកសារ​ជា​ភាសា​បរទេស។

ក្រុមហ៊ុន​បច្ចេកវិទ្យា​៥​ដែល​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក

យោងតាមអត្ថបទមួយដែលចុះផ្សាយនៅលើគេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងចំណោមក្រុមហ៊ុនធំជាងគេបំផុតនៅលើពិភពលោកចំនួន ១០ គឺមានពាក់កណ្ដាលជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ