គន្លឹះ​ជោគជ័យ

ឧកញ៉ា សៀ ឫទ្ធី ប្រាប់​ពី​គន្លឹះ​៣​យ៉ាង​​ដើម្បី​ជោគជ័យ​ក្នុង​មុខ​ជំនួញ


ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា​នោះ​ទេ។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Land
ដោយ

ថ្មីៗ​នេះ ខេមបូណូមីស មាន​កិត្តិយស​ដែល​បាន​ជួប​លោក​ឧកញ៉ា សៀ ឫទ្ធី ហើយ​លោក​ឧកញ៉ា​បាន​ផ្ដល់​នូវ​គន្លឹះ​សំខាន់ៗ ដើម្បី​ឲ្យ​មុខ​ជំនួញ​មួយ​ទទួល​បាន​ជោគ​ជ័យ។

លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ដើម្បី​អាជីវកម្ម​មួយ​ជោគ​ជ័យ​ទៅ​បាន ចំណុច​ដែល​ត្រូវ​គិត គឺ​មាន​ចំនួន ៣៖ 

១. តើ​យើង​ចង់​រក​ស៊ីអី ? យើង​ត្រូវ​រក​មុខ​របរ​ហ្នឹង​ឲ្យ​បាន​ច្បាស់។ ដើម្បី​រក​មុខ​របរ​ហ្នុង​បាន គឺ​យើង​ត្រូវ​សិក្សា​ពី​ទីផ្សារ។ តើ​វា​មាន​ទីផ្សារ ឬ​ទេ ? 

២. បើ​សិក្សា​ឃើញ​ថា មាន​ទីផ្សារ​ហើយ យើង​ត្រូវ​សួរ​ថា យើង​មាន​ធនធាន ឬ​នៅ ?

៣. បើ​យើង​មាន​ធនធាន​ហើយ តើ​យើង​មាន​មនុស្ស​សម្រាប់​រៀបចំ​មុខ​របរ​នោះ​ហើយ ឬ​នៅ ?

ចំណុច​ទាំង​អស់​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​ជំនួញ​របស់​យើង​អាច​ទៅ​មុខ​បាន។ 

លោក​ឧកញ៉ា សៀ ឫទ្ធី មាន​ប្រសាសន៍​បន្ថែម​ថា «កុំ​នាំ​គ្នា​ឃើញ​គេ​លក់​ពោត​ដាច់ យើង​នាំ​គ្នា​ទៅ​បង្កើត​ឆ្នាំង​ពោត​នៅ​ក្បែរ​កន្លែង​គេ។ មនុស្ស​ម្នាក់ៗ អ្នក​រក​ស៊ី​ម្នាក់ៗ​មាន​គន្លឹះ​រៀង​ខ្លួន។ អ្នក​ដែល​មាន​ការ​គិត​វៃ​ឆ្លាត​ជាង​ដៃគូ​ប្រកួត​ប្រជែង អ្នក​នោះ​ហើយ​ជា​មនុស្ស​ជោគ​ជ័យ»។


ឧកញ៉ា សៀ ឫទ្ធី ជាអ្នកណា ?

លោក​ឧកញ៉ា សៀ ឫទ្ធី ជា​អ្នក​ជំនួញ​ដ៏​ជោគ​ជ័យ​មួយ​រូប​នៅ​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា ដែល​គ្រប់គ្រង​ធុរកិច្ច​និង​ក្រុមហ៊ុន​ជា​ច្រើន រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ។ 

ដំបូង​ឡើយ លោក​ឧកញ៉ា​បម្រើ​ការងារ​ឲ្យ​អង្គការ​សហប្រជាជាតិ សម័យ​កាល​អ៊ុនតាក់​ចូល​ប្រទេស​កម្ពុជា​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​លើក​ដំបូង ក្នុង​នាម​ជា​មន្ត្រី​សវនកម្ម​ផ្នែក​ដឹក​ជញ្ជូន​ទំនិញ។ 

ជាមនុស្ស​ដែល​ពោរ​ពេញ​ដោយ​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង លោក​ឧកញ៉ា​បាន​បង្កើត​មុខ​ជំនួញ​ធំៗ​ជា​ច្រើន​ជា​ហូរហែ​ប្រកប​ដោយ​ជោគជ័យ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​អ្នក​យល់​ដឹង​អ្វី​ខ្លះ​ពី​«រំដួល»​ដែល​ជា​ផ្កា​តំណាង​ជាតិ​ខ្មែរ?

ក្នុងការ​ប្រើពាក្យឌឺដង ពេបជ្រាយ លែបខាយ ក្នុងន័យធៀបលើអំណាននិង​សំណេរ ក្នុង​សង្គមខ្មែរបច្ចុប្បន្ន ពាក្យ«រំដួល» ហាក់​កំពុង​ពេញ​និយម​យ៉ាង​សម្ប…

តើ​លោក​អ្នក​បាន​ធ្វើ​អ្វី​ខ្លះដើម្បី​ជួយ​ដល់​ការ​សិក្សា​របស់​កូន?

វិស័យ​អប់រំ​របស់​កម្ពុជា​បាន​និង​កំពុង​តែ​ស្ថិត​នៅ​លើ​វិថី​ដ៏​វែង​ឆ្ងាយ​នៃ​កំណែ​ទម្រង់។ ច្រើន​ឆ្នាំ​កន្លង មុន​នឹង​ចូល​ដល់​ដំណាក់កាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ