ទេសចរណ៍

Articles by category ទេសចរណ៍

ក្រសួងទេសចរណ៍ស្នើឱ្យរដ្ឋាភិបាលរក្សាទុកអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ធ្វើជាសាលសន្និសីទ និងកន្លែងពិព័រណ៍អន្តរជាតិ

ដោយ​ សោម ស្រីពេជ្រ
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបង្ហាញការគាំទ្រចំពោះសំណើររបស់សមាជិកសមាជិការនៃអង្គសន្និបាត ដែលគ្រោងស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យពិចារណារក្សាទុកអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ សម្រាប់ធ្វើជាសាលសន្និសីទ និងជាកន្លែងពិព័រណ៍អន្តរជាតិ ក្រោយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដាក់ឱ្យដំណើរ។ ជាមួយគ្នានេះថ្នាក់ដឹកនាំក្រសួងទេសចរណ៍ស្នើឲ្យរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានសមរម្យមួយនៅទីតាំងក្បែរនោះ ឬទីតាំងសមស្របណាមួយនៅក្នុងខេត្តសៀមរាបផងដែរ។