អត្ថបទក្រុមហ៊ុន

ពិសេសអស្ចារ្យ បញ្ចុះតម្លៃ $13,000ភ្លាមៗ សម្រាប់ការបើកលក់ផ្ទះអាជីវកម្មម៉ូតថ្មី តែ $79,999 ប្រូម៉ូសិន 1សប្តាហ៍ប៉ុណ្ណោះ ពី គម្រោង ដឹ អាណាចក្រ របស់ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត


កាន់តែថ្មីបន្ថែមលើសមុន ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត បានបើកលក់ផ្ទះអាជីវកម្មម៉ូតថ្មីប្រភេទD បញ្ចុះតម្លៃរហូតដល់$13,000ភ្លាមៗ ដោយលក់ក្នុងតម្លៃពិសេសត្រឹមតែ $79,999 ដែលមិនធ្លាប់មាន ដោយបង់ប្រាក់ប្រចាំខែទាបតែ $333 មិនគិតការប្រាក់ មានរយៈពេលវែង។ ការផ្តល់ជូននេះមានរយៈពេលតែ 1សប្តាហ៍ប៉ុណ្ណោះ ដោយនឹងចាប់ផ្តើមពីថ្ងៃទី17 ខែមិថុនា នេះតទៅ ជាមួយការដាក់តាំងបង្ហាញគម្រោង ដឹ អាណាចក្រ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី 17 ដល់ 19 ខែមិថុនា ខាងមុខនេះ។
គម្រោង ដឹ អាណាចក្រ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ របស់ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត

ពិតជាឱកាសដ៏ពិសេស​ ជាមួយការបើកលក់ផ្ទះអាជីវកម្មម៉ូតថ្មី សុវណ្ណ ប្រភេទ ឌី (SOVANN Shophouse D) ដ៏ស្រស់ស្អាតនេះ ជាប្រភេទផ្ទះ E0 និង E1 មានបន្ទប់គេង ២ និងចង្ក្រាន្តបាយ ១ រួមជាមួយនឹងលម្ហអាជីវកម្មដ៏ធំទូលាយ សាងសង់នៅតាមបណ្តោយផ្លូវមេទីពីរនៃគម្រោង ផ្តល់ភាពងាយស្រួលទាំងការប្រកបអាជីវកម្ម និងការរស់នៅ ។

គួរបញ្ជាក់ផងដែរថា គម្រោង ដឹ អាណាចក្រ ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននៅលើផ្ទៃដីទំហំជាង 300ហិកតា បានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្សារសេនត្រល ផ្លូវសម្រាប់ជិះកង់ ផ្លូវរត់ហាត់ប្រាណ ក្លឹបហាត់ប្រាណ អាងហែលទឹក សួនកម្សាន្ត សួនផ្កាចម្រុះ៤រដូវ មានទំហំផ្ទៃដីសរុបជាង១៥ហិកតា ព្រមទាំងការដាំដើមឈើធំតូចអមសងខាងផ្លូវ បង្កខ្យល់អាកាសស្រស់ស្រាយជាមួយនឹងទេសភាពតាមដងព្រែកធម្មជាតិ និងដងទន្លេសាប ដែលនឹងធ្វើអោយបរិយាកាសរស់នៅប្រកបដោយផាសុកភាព និងភាពសុខដុមរមនាដល់ក្រុមគ្រួសារលោកអ្នក។

គម្រោង ដឹ អាណាចក្រ នឹងធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៍រស់នៅថ្មី និងសម្បូរបែបក្នុងតំបន់សក្តានុពលនាទិសខាងជើងនៃទីក្រុងភ្នំពញ ដោយចំណាយពេលត្រឹមតែ 25 នាទី ពីវត្តភ្នំ និង ត្រឹមតែ៥នាទីប៉ុណ្ណោះ ហួសពីផ្សារព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ 5។

សូមរួសរាន់សាកសួរព័ត៌មានឥឡូវនេះ រឺចុះឈ្មោះតាមរយៈ៖
https://forms.gle/oAzbQfgew8YoauVYA ទូរស័ព្ទលេខ៖ 095 339 339 / 098 339 339 ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីប្រឈមមុខនឹងការគម្រាមកំហែងពីជំងឺគ្រុនផ្តាសាយធំ ស្របពេលដែលជំងឺកូវីដ១៩ នៅតែបន្តរាតត្បាត

ព័ត៌មាន
ប្រទេសអូស្ត្រាលីកំពុងទទួលរងការកើនឡើងនៃករណីជំងឺគ្រុនផ្តាសាយធំ នៅស្របពេលដែលប្រទេសនេះនៅតែបន្តប្រឈមមុខនឹងជំងឺកូវីដ១៩ ខណៈការបង្កើតនូវទិដ្ឋភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ