រូបិយវត្ថុ Crypto ៣,៨ពាន់លានដុល្លារ ត្រូវបានចោរលួច!

រូបិយវត្ថុ Crypto ៣,៨ពាន់លានដុល្លារ ត្រូវបានចោរលួចកាលពីឆ្នាំ២០២២ ខណៈកូរ៉េខាងជើងជាប់សង្ស័យខ្លាំងជាងគេ


រូបិយវត្ថុឌីជីថល ឬហៅថា Crypto ត្រូវបានក្រុមចោរបច្ចេកវិទ្យាលួចយកបាននៅក្នុងទំហំទឹកប្រាក់ ៣ពាន់៨រយលានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ខណៈការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ត្រូវបានគេជឿថា គឺជាដើមហេតុ ដែលធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងថា ប្រទេសឯកោមួយនេះ គឺជាអ្នកនៅពីក្រោយការ Hack បណ្ដាញចូលលួចយករូបិយវត្ថុ Crypto ទាំងអស់នោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រូបិយវត្ថុ Crypto ៣,៨ពាន់លានដុល្លារ ត្រូវបានចោរលួចកាលពីឆ្នាំ២០២២ ខណៈកូរ៉េខាងជើងជាប់សង្ស័យខ្លាំងជាងគេ

របាយការណ៍ពីក្រុមហ៊ុន Chainalyisis ដែលជាក្រុមហ៊ុនវិភាគវិស័យ Blockchain បានឲ្យដឹងថា នៅឆ្នាំ២០២២នេះ ក្រុមចោរបច្ចេកវិទ្យាបានលួចយករូបិយវត្ថុ Crypto ច្រើនជាងឆ្នាំមុនៗទៅទៀត ដោយឆ្នាំ២០២២ ការបាត់បង់ Crypto ដោយសារចោរលួចនេះ មានដល់ទៅ ៣ពាន់៨រយលានដុល្លារ ខណៈឆ្នាំ២០២១មានប្រមាណ៣ពាន់៣រយលានដុល្លារ។

របាយការណ៍ដដែលបានគូសបញ្ជាក់ទៀតថា ក្រុមចោរបច្ចេកវិទ្យាដែលមន្ត្រីអាមេរិកអះអាងថា មានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកូរ៉េខាងជើងនោះ គឺបានលួច Crypto អស់ប្រមាណ ១ពាន់៧រយលានដុល្លារកាលពីឆ្នាំ២០២២ កើនឡើងពី ៤០០លានដុល្លារដែលធ្លាប់បានលួចកាលពីឆ្នាំមុន។

ក្រុមចោរបច្ចេកវិទ្យា ឬហៅថា Hackers របស់កូរ៉េខាងជើង បានបង្កើនការផ្ដោតការយកចិត្តទុកដាក់លើការចូលលួចយករូបិយវត្ថុ Crypto ខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាបង្កើនប្រាក់ចំណូលសម្រាប់រដ្ឋាភិបាល នៅចំពោះមុខនឹងការរងទណ្ឌកម្មពីអន្តរជាតិកាន់តែខ្លាំងឡើងៗនោះ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់អាមេរិក។

លោក Anne Neuberger ទីប្រឹក្សាសន្ដិសុខជាតិរងរបស់អាមេរិក សម្រាប់ប្រព័ន្ធអ៊ីនធើណែត និងបច្ចេកវិទ្យាកំពុងរីកចម្រើន ធ្លាប់បាននិយាយកាលពីខែកក្កដាឆ្នាំមុនថា លុយCrypto ដែលត្រូវបានលួចដោយក្រុមចោរបច្ចេកវិទ្យាទាំងនោះ គឺមានប្រហែល ១ភាគ៣ នៃមូលនិធិសម្រាប់កម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

បើតាមទស្សនាវដ្ដី Forbes បានឲ្យដឹងថា ទីផ្សារមូលធនសរុបរបស់រូបិយវត្ថុ Crypto សកលលោកបានកើនឡើងដល់កម្រិតកំពូលប្រមាណជិត ៣ទ្រីលានដុល្លារកាលពីខែវិច្ឆិកាឆ្នាំ២០២១ ប៉ុន្ដែគិតត្រឹមដំណាច់ឆ្នាំ២០២២ នៅមានត្រឹមប្រមាណជិត ៨០០ពាន់លានដុល្លារប៉ុណ្ណោះ។

ទីផ្សាររូបិយវត្ថុឌីជីថលនេះ បានរងការរង្គោះរង្គើខ្លាំងមែនទែនកាលពីចុងឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីមានក្រុមហ៊ុនជួញដូរ Crypto ដ៏ធំមួយ គឺ FTX ដែលមានតម្លៃ ៣២ពាន់លានដុល្លារបានប្រកាសដួលក្ស័យធន ខណៈម្ចាស់ក្រុមហ៊ុននេះ ក៏កំពុងប្រឈមនឹងរឿងក្ដីក្ដាំនៅតុលាការជុំវិញនឹងបទឆបោកផងដែរ។

សូមបញ្ជាក់ថា ការជួញដូររូបិយវត្ថុឌីជីថលនេះ ត្រូវបានគេមើលឃើញថា គឺជាការជួញដូរមួយដែលប្រឈមនឹងហានិភ័យខ្ពស់ណាស់ ដោយសារតែតម្លៃនៃរូបិយវត្ថុនេះ មានការប្រែប្រួលលឿនរហ័ស។ បច្ចុប្បន្ន រូបិយវត្ថុឌីជីល ឬ Crypto នេះ មានរហូតដល់ប្រមាណជាង ២ម៉ឺនប្រភេទឯណោះ ប៉ុន្ដែ Crypto ដែលមានការពេញនិយមជួញដូរជាងគេនោះ គឺមានដូចជា Bitcoin, Ethereum, Teher, Binanace Coin និង US Dollar Coin ជាដើម៕




អត្ថបទបន្ទាប់


ចក្រនៅតំបន់អាស៊ីអាគ្នេយ៍ចាប់ផ្ដើមសកម្មភាពសកម្មជាងមុន ក្រោយប្រទេសចិនបើកចំហរទ្វារប្រទេសឡើងវិញ

ព័ត៌មាន
រោងចក្រផលិតនៅតំបន់អាស៊ី កំពុងមានស្ថានភាពប្រសើរឡើងជាបណ្ដើរៗហើយ នៅដើមឆ្នាំ២០២៣ នៅគ្រាដែលតំបន់នេះ កាន់តែមានភាពសុទ្ធិដ្ឋិនិយមថា ក្រោយពីប្រ…

ក្រសួងសេដ្ឋកិច្ចបន្ដដោះស្រាយបញ្ហានានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យឯកជន គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការទ្រទ្រង់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងបរិការណ៍នៃការស្តារសេដ្ឋក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ