ចិន និងអាមេរិក

ចិនរិះគន់អាមេរិកថាបែងចែងបក្សពួក ទាក់ទងនឹងការរៀបចំកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ


ចិនកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងជាមួយនឹងប្រទេសណាដែលអាមេរិកមិនបានអញ្ជើញឲ្យទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីប្រជាធិបតេយ្យនៅខែក្រោយនេះ។ កិច្ចខិតខំប្រឹងប្រែងនេះធ្វើឡើង ក៏ដោយសារតែទីក្រុងប៉េកាំងបារម្ភថា កិច្ចប្រជុំដែលសហរដ្ឋអាមេរិក រៀបចំឡើងនេះ គឺជាការខិតខំស្វែងរកការទទួលស្គាល់ និងគាំទ្រកាន់តែច្រើនពីសហគមន៍អន្តរជាតិ សម្រាប់កោះតៃវ៉ាន់។ នេះបើយាមការចុះផ្សាយសោយសារព័ត៌មានជប៉ុន Nikkei។
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង ជាទីប្រឹក្សារដ្ឋចិន ក្នុងការជួបពិភាក្សាជាមួយនឹង រុស្សី ឥណ្ឌា

លោក វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស និង ជាទី​ប្រឹក្សា​រដ្ឋ​ចិន បាន​ជួប​ពិភា​ក្សា​ជាមួយនឹង រុ​ស្សី  ឥណ្ឌា នា​ពេល​ថ្មី​ៗ​នេះ ដោយ​ក្នុង​នោះ លោក វ៉ាង យី បាន​រិះគន់​កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ ដែល​អា​មេ​រិ​ក​គ្រោង​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​តាម​ប្រព័ន្ធ​វី​ដេ​អូ ថា​ជា​ការ​បែងចែក និង ប្រកាន់​បក្សពួក​។  

កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ នឹង​ត្រូវ​អា​មេ​រិ​ក​រៀបចំ​ឡើង​ពី​ថ្ងៃ​ទី ០៩ ដល់ទី​១០​ខែធ្នូ ដោយ​មានការ​ចូលរួម​ពី​ប្រមាណ ១១០​ប្រទេស ប៉ុន្តែ​មិន​បាន​អញ្ជើញ​ចិន និង​រុ​ស្សី​ចូលរួម​នោះ​ទេ​។ ជាក់ស្តែង អ្វី​ដែល​ចិន​ប្រតិកម្ម​នោះ គឺ​មិនមែន​ដោយសារ​តែ​អា​មេ​រិ​ក​មិន​អញ្ជើញ​ចិន​តែ​មួយ​មុខ​នោះ​ទេ ចិន​ប្រតិកម្ម​ក៏​ដោយសារ​តែ ទីក្រុង​វ៉ា​ស៊ី​ន​តោន មិន​បាន​អញ្ជើញ​ចិន​ឲ្យ​ចូលរួម​ហើយ បែរជា​អញ្ជើញ​កោះ​តៃវ៉ាន់​ដែល​ចិន​តែង​ចាត់​ទុក​ដែនដី​ខេត្ត​មួយ​របស់​ចិន​ឲ្យ​មក​ចូលរួម​ទៅ​វិញ​។ ទីក្រុង​ប៉េ​កាំ​ង​កំពុង​ព្រួយបារម្ភ​ថា វត្តមាន​របស់​ក្រុង​តៃប៉ិ​នៅ​ក្នុង​កិច្ចប្រជុំ នឹង​ផ្តល់​ឱកាស​ឲ្យ​ដែន​កោះ​មួយ​នេះ ចូលរួម​ក្នុង​កិច្ចប្រជុំ ឬ​អង្គការ​អន្តរជាតិ​នានា នៅ​ពេល​ក្រោយ​។ 

ដោយឡែក មិន​ខុស​ពី​ចិន​ប៉ុន្មាន​ទេ​ភាគី រុ​ស្សី​ឯណោះ​វិញ បាន​រិះគន់​កិច្ចប្រជុំ​របស់​អា​មេ​រិ​កថា នឹង​បង្កើត​ការ​ប្រឈម​មុខ​ដាក់​គ្នា ព្រមទាំង​បង្កើត​ការ​បែងចែក​មនោ​គម​វិជ្ជា​ឡើង​វិញទៀត​ផង​។

គួរ​បញ្ជាក់​ថា ការ​ចូលរួម​របស់​កោះ​តៃវ៉ាន់ ក្នុង​កិច្ចប្រជុំ ឬ​អង្គការ​អន្តរជាតិ​នានា សុទ្ធ​សឹង​ជា​ការ​ផ្ទុយ​ស្រឡះ ទៅ​នឹង​គោលការណ៍​ចិន​តែ​មួយ ដែល​ប៉េ​កាំ​ង​តែងតែ​ប្រកាន់ខ្ជាប់​ថា នៅ​លើ​លោក​នេះ​មាន​ប្រទេស​ចិន​តែ​មួយ​ប៉ុណ្ណោះ ហើយ​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​។

បន្ថែម​ពីលើ​ជំនួប​ជាមួយ​ប្រទេស​រុ​ស្សី លោក វ៉ាង យី ក៏​បាន​ជួប​និយាយ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ផង​ដែរ ហើយ​ដែល​សុទ្ធ​សឹង​ជា​ប្រទេស​មិន​ត្រូវ​បាន​អា​មេ​រិ​ក​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រជាធិបតេយ្យ ក្នុង​នោះ​រួម​មាន​ប្រទេស​អ៊ី​រ៉​ង់​ជាដើម​។

សូម​ជម្រាប​ថា នេះ​គឺជា​ការ​កោះ​អញ្ជើញ​ដោយ​កម្រ និង​លើក​ដំបូង​សម្រាប់​ដែន​កោះ​តៃវ៉ាន់ ហើយ​វា​ក៏​ជា​ការ​សាកល្បង​ថ្មី​លើក​ដំបូង​មួយ​ដូច​គ្នា​ដែរ សម្រាប់​ជា​យុទ្ធសាស្ត្រ​ការ​បរ​ទេ​សេ របស់​ក្រុង​វ៉ា​ស៊ី​ន​តោន ចាប់តាំងពី​លោក​ចូ បៃ​ឌិន​ចូល​កាន់​តំណែង​។

កន្លង​មក​រដ្ឋបាល​លោក​ចូ បៃ​ឌិន បាន​ព្យាយាម​កៀរគរ​សម្លេង​ពី​សហគមន៍​អន្តរជាតិ​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ ដើម្បី​ឲ្យ​កោះ​តៃវ៉ាន់ មាន​លទ្ធភាព​អាច​ចូលរួម​ក្នុង​សកម្មភាព និង​ចូលរួម​ជាមួយ​អង្គការ​អន្តរជាតិ​នានា ដូច​ជា​អង្គការសហប្រជាជាតិ​ជាដើម ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ ហើយ​ថែម​ទាំង​បាន​រង​ការ​បរិហារ​យ៉ាង​ខ្លាំង​ពី​សំណាក​ក្រុង​ប៉េ​កាំ​ង​ទៀត​ផង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកយកចិញ្ចើមផ្លូវមកប្រកបអាជីវកម្មជាទង្វើបំពានច្បាប់ដែរទេ? ហើយរដ្ឋមានចំណាត់ការបែបណា?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ការប្រើប្រាស់ចិញ្ចើមផ្លូវសម្រាប់ប្រកបអាជីវកម្មពីសំណាក់ប្រជាពលរដ្ឋមួយចំនួនដើម្បីបម្រើផ…

អំឡុងទស្សនកិច្ច២ថ្ងៃនៅកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ពិភាក្សាគ្នាលើបញ្ហាអ្វីខ្លះ?

ព័ត៌មាន
តបតាមការអញ្ជើញរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានមកដល់កម្ពុជាហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ