ករណីកូវីដ១៩ថ្មីក្នុងកីឡាអូឡាំពិក

ប្រទេសចិនបានរកឃើញករណីកូវីដ១៩ថ្មីចំនួន ៣៧ ករណី ក្នុងចំណោមបុគ្គលិកបម្រើការសម្រាប់ការរៀបចំកីឡាអូឡាំពិក


គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡារដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន ៣៧ ករណីក្នុងចំណោមមនុស្ស ដែលមានជាប់ទាក់ទងជាមួយនឹងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្រុមគ្រូពេទ្យពិនិត្យមេរោគកូវីដ១៩នៅក្នុងកីឡាអូឡាំពិក
ដោយ

អ្នករៀបចំព្រឹត្តិការណ៍ កីឡារដូវរងាឆ្នាំ ២០២២ បាននិយាយនៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះថា តាមសេចក្ដីរាយការណ៍ពីអាជ្ញាធរមានករណីឆ្លងថ្មីចំនួន ២៨នាក់ ដែលសុទ្ធសឹងតែជាអ្នកដែលបានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីបានមកដល់អាកាសយានដ្ឋាន រួមទាំងអត្តពលិក ឬក្រុមមន្ត្រីចំនួន ៨ នាក់ដែលត្រូវមកចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកនៅថ្ងៃទី ៤ ដល់ ២១ ខែកុម្ភៈផងដែរ។

ទោះយ៉ាងណា អាជ្ញាធរកំពុងដាក់វិធានការសុខភាពយ៉ាងតឹងរ៉ឹងសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាពិក នេះទៅលើនឹងអ្នកចូលរួម បុគ្គលិក និងប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងប្រតិបត្តិការនៅក្នុងប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិ ដើម្បីបញ្ជៀសការជួជុំពាក់ព័ន្ធនឹងសាធារណៈជន ក្នុងគោលបំណងព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ស្ថិតនៅក្រោយការគ្រប់គ្រងដោយប្រព័ន្ធស្វ័យប្រវត្តិនេះ អនុញ្ញាតឱ្យអ្នកចូលរួមអាចចល័តដោយសេរីពីកន្លែងស្នាក់នៅ ទៅទីកន្លែងកីឡាអូឡាំពិក ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើការចល័តដោយសេរីនៅទីសាធារណៈនោះទេ។

ផ្ទុយពីប្រទេសជាច្រើនដែលកំពុងស្វែងរកការរស់នៅជាមួយជំងឺកូវីដ១៩ ប្រទេសចិនបានដាក់ខ្លួនដាច់ដោយឡែកតែម្នាក់ឯងជាមួយនឹងគោលការណ៍គ្មានកូវីដ ឬ Zero-COVID ដោយបានលុបចោលជើងហោះហើរអន្តរជាតិស្ទើរតែទាំងអស់។

ប៉ុន្តែសម្រាប់អត្តពលិកអូឡាំពិក និងអ្នកផ្សេងទៀតត្រូវហោះហើរត្រង់ចូលទីក្រុងតាមជើងហោះហើរដែលបានជួលសម្រាប់តែការធ្វើដំណើរសម្រាប់កីឡាអូឡាំពិកតែប៉ុណ្ណោះ។ ដោយអ្នកដំណើរទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមទាំងប្រព័ន្ធផ្សព្វផ្សាយ និងបុគ្គលិកក៏កំពុងត្រូវបានធ្វើតេស្តជារៀងរាល់ថ្ងៃផងដែរ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក បេន អ្នកអភិរក្សធនធានធម្មជាតិ បានទទួលសញ្ជាតិខ្មែរទាំងគ្រួសារ

ព័ត៌មាន
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជទាន ផ្ដល់សញ្ជាតិខ្មែរដល់លោក បេន និងក្រុមគ្រួសារ ដែលត្រូវបានគេស្គាល់ថា…

សម្តេច តេជោ ហ៊ុន សែន៖ បច្ចុប្បន្នកម្ពុជាមានអគារកម្ពស់ចាប់ពី៥ជាន់ ដល់លើស៥០ជាន់ ជាង១ពាន់អគារ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នកម្ពុជាមានអគារកម្ពស់ចាប់ពី៥ជាន់ដល់ជាង៥០ជាន់ជាង១ពាន់អគារ ដែលភាគច្រើនអគារទាំងនោះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ