កិច្ចព្រមព្រៀង CP TPP

ចិនថា សិង្ហបុរីបានចេញមុខគាំទ្រខ្លួនក្នុងសំណើចូលរួមកិច្ចព្រមព្រៀង CP TPP


រដ្ឋមន្ត្រីការបរទេសចិន បានអះអាងកាលពីពេលថ្មីៗនេះថា ប្រទេសសិង្ហបុរីបានស្វាគមន៍ចិនសម្រាប់ការស្នើបេក្ខភាព ចូលរួមជាសមាជិករបស់កិច្ចព្រមព្រៀងវឌ្ឍនភាពគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកហៅកាត់ CP TPP ខណៈដែលបច្ចុប្បន្នប្រទេសចិនកំពុងប្រឹងប្រែងខ្លាំងមែនទែនក្នុងការស្វែងរកការគាំទ្រពីប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងថ្នាក់តំបន់មួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
នាយករដ្ឋមន្រ្តី​សិង្ហបុរី លោក​លី ស៊ានឡុង សន្ទនាគ្នាតាមទូរសព្ទ័ជាមួយប្រធានាធិបតិចិន លោក ស៊ីជីនពីង

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា អំឡុងពេលសន្ទនាគ្នាតាមទូរសព្ទ័ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បាននិយាយស្វាគមន៍ ចំពោះការស្នើសុំចូលរួមរបស់ចិនក្នុងកិច្ចព្រមព្រៀង CP TPP និងបាននិយាយគាំទ្រផងដែរដល់បេក្ខភាពរបស់ក្រុងប៉េកាំងក្នុងកិច្ចព្រមព្រៀងដ៏ធំមួយនេះ។

នាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះ បានបន្តថា៖ វត្តមានរបស់ចិនក្នុងកិច្ចព្រមព្រៀង CP TPP នឹងផ្តល់ផលប្រយោជន៍ វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លៃងការណ៍ពីភាគីសិង្ហបុរីឯណេះវិញ មិនបានគូសបញ្ជាក់ពីប្រធានបទទាក់ទង នឹងកិច្ចព្រមព្រៀង CPTPP ដូចដែលចិនបានគូសបញ្ជាក់នោះទេ។

គួរជម្រាបថា ចាប់តាំងពីប្រទេសចិន និងកោះតៃវ៉ាន់ បានដាក់ពាក្យចូលរួមជាមួយ CP TPP បន្តបន្ទាប់គ្នា កាលពីខែកញ្ញាមក លោកស៊ី ជីនពីង បាននិងកំពុងខ្នះខ្នែងមែនទែនដើម្បីគៀគររកការគាំទ្រពីបណ្តាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងនេះ។ ជាក់ស្តែង ក្រសួងការបរទេសចិនក៏បានអះអាងផងដែរថា រដ្ឋមន្ត្រីការបរទេសឈីលី បានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសចិន ដែលបានចូលរួមជាមួយ CP TPP តាមរយៈការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី កាលពីដើមសប្តាហ៍នេះ។

យ៉ាងណាមិញ បណ្តាប្រទេសដូចជា អូស្ត្រាលី កាណាដា និងជប៉ុនដែលជារឿយៗទាស់ទែងពាក្យសម្ដីជាមួយចិន ជុំវិញបញ្ហាសន្តិសុខ និងពាណិជ្ជកម្មនោះ ត្រូវបានគេជឿជាក់ថា អាចជាឧបសគ្គរបស់ក្រុងប៉េកាំងក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងមួយនេះ។

សូមជម្រាបថា សមាជិកបច្ចុប្បន្នរបស់ CPTPP មានចំនួន១១ប្រទេស ដូចជាអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ប៉េរូ ញូហ្សេងលែន សិង្ហបុរី និងវៀតណាម។ ខណៈការបញ្ចូលសមាជិកថ្មី តម្រូវឱ្យមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ពោលគឺត្រូវទទួលការយល់ព្រមពីប្រទេសសមាជិកទាំង១១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូតនៅកម្ពុជាបន្តឡើងថ្លៃ២០០រៀលបន្ថែមទៀត ក្នុង១លីត្រ

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារកម្ពុជា បានបន្តហក់ឡើងថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្ន…

ជំនួបកំពូលអាស៊ាន នឹងប្រព្រឹត្តិទៅដោយគ្មានវត្តមានមេដឹកនាំយោធាភូមា

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថា អាស៊ាន (ASEAN) បានចេញសេចក្តីថ្លែងការណ៍រួមឯកភាពជាផ្លូវការ ដោយបានសម្រេចមិនអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ