ចំណូលគយឆ្នាំ២០២១

ចំណូលគយឆ្នាំ២០២១សម្រេចបាន ២,៣ពាន់លានដុល្លារ ធ្លាក់ចុះជាង៥%


ការប្រមូលចំណូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅពេញមួយឆ្នាំ២០២១ សម្រេចបានជិត២ពាន់៣រយលានដុល្លារអាមេរិក មានការថយចុះប្រមាណជាង ៥% ធៀបនឹងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ឯកឧត្តម គុណ ញឹម អគ្គនាយកនៃនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា
ដោយ

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានបង្ហាញពីលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២១ ដែលក្នុងនោះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជិត ២,៣ពាន់លានដុល្លារអាមេរិក មានការថយចុះប្រមាណជាង ៥% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះ គឺសម្រេចបានជាង ៩៧% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

ក្នុងនោះ អាករលើតម្លៃបន្ថែមមានចំនួនជាង ៣ពាន់៥រយ ប៊ីលានរៀល ត្រូវជាជិត ៣៨% នៃចំណូលសរុប  អាករពិសេសមានចំនួនជាង ៣ពាន់៥រយ ប៊ីលានរៀល ត្រូវនឹងជាង៣៨%នៃចំណូលសរុប ពន្ធគយមានចំនួនជាង ១ពាន់៦រយ ប៊ីលានរៀល ត្រូវជា ១៨% នៃចំណូលសរុប អាករបន្ថែមលើផលិតផលប្រេងមានចំនួនជាង ៣រយ ប៊ីលានរៀល ត្រូវនឹងជាង ៤% នៃចំណូលសរុបនិងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួនជិត ២រយ ប៊ីលានរៀល ត្រូវជា ២% នៃចំណូលសរុប។

ចំពោះចំណូលតាមក្រុមទំនិញវិញឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួនជិត ៤ពាន់ ប៊ីលានរៀល ត្រូវជា ៤៣% នៃចំណូលសរុប ទំនិញចម្រុះមានចំនួនជាង ២ពាន់៥រយ ប៊ីលានរៀល ត្រូវជាជាង ២៧% នៃចំណូលសរុប ផលិតផលតេលសិលាមានចំនួនជាង ២ពាន់២រយ ប៊ីលានរៀល ត្រួវជាជាង ២៣% នៃចំណូលសរុប និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួនជាង ៥រយ ប៊ីលានរៀល ត្រូវជា ៦% នៃចំណូលសរុប។

ដោយឡែកចំពោះទំហំពាណិជ្ជកម្មអន្តរជាតិក្នុង ឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ក្នុងនោះការនាំចេញផលិតផលកាត់ដេរមានចំនួនជាង១០ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១ពាន់ លានដុល្លារអាមេរិក ស្មើនឹងជាង ១៥%។ និងការនាំចេញកសិផលមានចំនួនជិត ៣ពាន់ លានដុល្លារអាមេរិក កើនឡើងប្រមាណជិត ៨រយ លានដុល្លារអាមេរិក ស្មើនឹងជិត៤០% ៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមពិចារណាលើការលើកលែងទិដ្ឋាការ សម្រាប់ប្រទេសចំនួន ២៤ ឡើងវិញ ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិ

ព័ត៌មាន
វៀតណាមពិចារណាលើការលើកលែងទិដ្ឋាការ សម្រាប់ប្រទេសចំនួន ២៤ ឡើងវិញ ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិ។ ប្រទេសវៀតណាម កំពុងចាប់ផ្ដើមសម្រួចយុទ្…

កម្ពុជា-ថៃ គ្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មីៗបន្ថែមទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្មនិងជំរុញការវិនិយោគ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងពិនិត្យលើគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត ជាមួយនឹងប្រទេសថៃ គឺច្រកព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ