យុទ្ធសាស្ត្ររបស់អាមេរិក

តើយុទ្ធសាស្ត្ររបស់អាមេរិកដើម្បីទប់ទល់ចិននៅតំបន់ប៉ាស៊ីហ្វិកបរាជ័យ មែនទេ?


សំណើរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន ក្នុងការចំណាយប្រាក់រហូតដល់ ១ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់ចំណាយទៅលើបណ្តាប្រទេសប្រជុំកោះ នៃ មហាសមុទ្រប៉ាស៊ីហ្វិកមួយចំនួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់ប្រឆាំងនឹងប្រទេសចិន គឺជាគំនិតផ្តួចផ្តើមគោលនយោបាយការបរទេសមួយ។ ប៉ុន្ដែ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានអ្នកជំនាញភូមិសាស្ត្រនយោបាយអន្តរជាតិ វិភាគថា វាគ្មានប្រសិទ្ធភាពទាល់តែសោះ និង កំពុងឆ្ពោះទៅរកភាពបរាជ័យ។
អាមេរិកបរាជ័យទប់ទល់ចិននៅប៉ាស៊ីហ្វិក

គំនិត​ផ្តួចផ្តើម​ដែល​ស្នើ​ឡើង​ដោយ​អា​មេ​រិ​ក​ដើម្បី​ធ្វើ​ឱ្យ​តំបន់​ប៉ា​ស៊ី​ហ្វិ​ចនេះ ជា​តំបន់​អាទិភាព​យុទ្ធសាស្ត្រ​របស់​អា​មេ​រិ​ក គឺ​មិន​អាច​ទៅ​រួច​ទេ និង​បង្ហាញ​ច្បាស់​ណាស់​ពី​ភាព​បរាជ័យ​របស់​អា​មេ​រិ​ក​។ នេះ​បើ​តាម​ការ​វិភាគ​របស់​សារព័ត៌មាន The Guardian​។

បរាជ័យ​គឺ​នៅ​ត្រង់​ថា គំនិត​ផ្តួចផ្តើម​របស់​អា​មេ​រិ​ក គឺ​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ក្រុម​ប្រទេស​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ចង់បាន​។ គោលបំណង​របស់​អា​មេ​រិ​ក គឺ​ចង់​បង្កើន​វត្ត​មាននៅ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ច ដោយ​ព្យាយាម​ទាក់ទាញ​ការ​ចាប់អារម្មណ៍ និង​ទាក់ទាញ​សំឡេង​ពី​មេដឹកនាំ​ក្រុម​ប្រទេស​នៅ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ដើម្បី​យក​មក​ទប់​នឹង​ឥទ្ធិពល​របស់​ចិន​។ ប៉ុន្តែ​ទាំងនេះ​មិនមែន​ជា​អ្វី​ដែល​មេដឹកនាំ​ប្រទេស​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ចង់បាន​នោះ​ទេ​។

អ្វី​ដែល​ពួក​គេ​ចង់បាន គឺជា​គំនិត​ផ្តួចផ្តើម​ច្បាស់លាស់​មួយ សម្រាប់​ជា​ផលប្រយោជន៍​ដល់​ជាតិ​របស់​គេ ដោយ​មិនមែន​ជា​ការ​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​នោះ​ឡើយ ជា​ពិសេស​គឺ​ប្រទេស​ចិន​។

បើ​តាម​ការ​វិភាគ​របស់​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ដ៏​ល្បី The Guardian ថា មេ​ដឹក​នៃ​ប្រទេស​បណ្តា​កោះ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ទាំងនោះ មិន​ចង់​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ជ្រើសរើស​រវាង ចិន ឬ អា​មេ​រិ​ក​នោះ​ឡើយ ហើយ​ពួក​គេ​រឹតតែ​មិន​ចង់​ក្លាយជា​កូនអុក​សម្រាប់​មហាអំណាច​ណាមួយ​ប្រើប្រាស់​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ពួក​គេ​មាន​បំណង និង មាន​ផែនការ​ផ្ទាល់ខ្លួន សម្រាប់​ទាញ​យក​ប្រយោជន៍​ពី​ប្រទេស​មហាអំណាច​ធំ​ៗ​សម្រាប់​ប្រទេស​ជាតិ​រៀង​ៗ​ខ្លួន​។

សូម​ជម្រាប​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ពង្រីក​ឥទ្ធិ​ល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​កតាម​រយៈ​កម្លាំងយោធា បាន​និង​កំពុង​រុញច្រាន​ឲ្យ​ប្រទេស​ក្នុង​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក មាន​ហានិភ័យ​ខ្ពស់ និង​គម្រាមកំហែង​ដល់​សន្តិសុខ​ជាតិ ក្នុង​ករណី​មាន​ជម្លោះ​ណាមួយ​កើតឡើង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាស៊ានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់ចិន

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១នេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចចិន សម្រេចបាននូវទំហំពាណិជ្ជកម្មជាមួយប្រទេសនានាជាដៃគូ ប្រមាណជិត ៤ទ្រីលា…

ប្រទេសមហាអំណាចធំៗ កំពុងរួមដៃគ្នាជួយដោះស្រាយវិបត្តិនៅអាហ្វហ្កានីស្ថាន

ព័ត៌មាន
រដ្ឋមន្ត្រីមកពីបណ្តាប្រទេសលោកខាងលិច និង សម្ព័ន្ធមិត្តរបស់ខ្លួន រួមមាន ជប៉ុន សហរដ្ឋអាមេរិក និង អឺរ៉ុបជាដើម បានជួបប្រជុំគ្នា ដើម្បីពិភាក្សាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ