ស្ថាប័ន Fitch Ratings

ស្ថាប័ន Fitch Ratings បន្ថយការព្យាករកំណើនសេដ្ឋកិច្ចចិន ក្រោយមើលឃើញតម្រូវការអចលនទ្រព្យក្នុងស្រុកដាំក្បាលចុះ


ស្ថាប័នពិនិត្យ និងវាយតម្លៃដ៏ល្បីមួយដែលមានឈ្មោះថា Fitch Ratings របស់អាមេរិក កាលនៅថ្ងៃព្រហស្បតិ៍ទី ២៣កញ្ញា បានទម្លាក់ការព្យាករ សេដ្ឋកិច្ចរបស់ប្រទេសយក្សសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ គឺប្រទេសចិន ពីកំណើន ៨,៤% មកនៅត្រឹម ៨,១% ក្នុងឆ្នាំ២០២១ ក្រោយពីមើលឃើញពីតម្រូវការទិញ-លក់អចលទ្រព្យនៅក្នុងស្រុកបានដាំក្បាលចុះ ស្របពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យដ៏ធំលំដាប់ទី២នៅប្រទេសចិន Evergrande កំពុងរង្គោះរង្គើផងនោះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ស្ថាប័ន Fitch Ratings បន្ថយការព្យាករកំណើនសេដ្ឋកិច្ចចិន
ដោយ

កន្លង​មក​ប្រទេស​ចិន ទាញ​បាន​ប្រយោជន៍​ជា​ច្រើន ពី​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ពី​វិបត្តិ​កូ​វី​ដ​១៩ ប៉ុន្តែ​ច្បាប់​ថ្មី​ៗ ដែល​មាន​ភាព​តឹងរ៉ឹង​ជាង​មុន ដែល​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង បាន​ដាក់​ចេញ​ឲ្យ​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុង​ប្រទេស​យក​ទៅ​អនុវត្ត បាន​បណ្តាល​ឱ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ជួប​ការ​លំបាក ខណៈ​ច្បាប់​ថ្មី​ទាំងនេះ ក៏​ជា​កត្តា​មួយ​ជួយ​រុញ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ Evergrande ជួប​វិបត្តិ​ផង​ដែរ​។

ទីផ្សារ​ហិរញ្ញវត្ថុ និង ផ្សារភាគហ៊ុន បាន​ធ្លាក់​ចុះ​ដោយសារ​ការ​ភ័យ​ខ្លាច​ថា ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ចិន​មួយ​នេះ​អាច​ដួល​រលំ ដែល​នាំ​ឱ្យ​រាលដាល​រង្គោះរង្គើ​សេដ្ឋកិច្ច​ចិន​ទាំងមូល​។

ក្រោយ​មើលឃើញ​ពី​ហានិភ័យ​ទាំងនេះ ស្ថាប័ន Fitch បាន​បន្ថយ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ចិន​មក​នៅ​តិច​ជាង​មុន គឺ​ត្រឹម ៨,១% សម្រាប់​ឆ្នាំ​២០២១ តិច​ជាង​ការ​ព្យាករ​លើក​មុន​ដែល​មាន​កំណើន ៨,៤%​។ យ៉ាងណា​សេដ្ឋកិច្ច​ចិន​ត្រូវ​បាន​គេ​មើលឃើញ​នូវ​តែ​មាន​កំណើន​ខ្លាំង​ជាងគេ នៅ​ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​១៩ ជាក​សល​នេះ​។

សូម​ជម្រាប​ថា បើ​តាម​របាយការណ៍​ព្យាករ​ដដែល​របស់ Fitch បង្ហាញ​ថា ការ​វិនិយោគ​លំនៅ​ដ្ឋា​ន​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​ចិន តំណាង​ឲ្យ​ប្រហែល ១០% នៃ​ផលិតផល​ក្នុងស្រុក​សរុប ខណៈ​ដែល​ហិរញ្ញវត្ថុ​ក្នុង​សកម្មភាព​អចលនទ្រព្យ​នេះ មានការ​ហូរ​ចូល​យ៉ាងច្រើន​ដល់​ឧស្សាហកម្ម និង វិស័យ​ដទៃ​ទៀត​។ ដូច្នេះ ប្រសិនបើ​វិស័យ​អចលនទ្រព្យ​មាន​បញ្ហា នោះ​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​ចិន​ក៏​អាច​រង​ការ​ប៉ះពាល់​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់ភាគហ៊ុនធំៗមួយចំនួនរបស់ Evergrande បន្ដលក់ភាគហ៊ុនចេញជាបន្ដបន្ទាប់

ព័ត៌មាន
ម្ចាស់ភាគហ៊ុនធំៗរបស់ក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២របស់ចិន Evergrande បាននិងកំពុងពិចារណាលក់ភាគហ៊ុនចេញជាបន្ដបន្ទាប់ហើយ។ ក្រុមហ៊ុន Chi…

កិច្ចព្រមព្រៀង CP TPP កំពុងក្លាយជាសង្វៀនដណ្តើមឥទ្ធិពលនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម?

ព័ត៌មាន
កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា CP TPP កំពុងក្លាយជាសង្វៀនប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ