ក្រុមហ៊ុន Ford

ក្រុមហ៊ុន Ford គ្រោងចំណាយ ៩០០លានដុល្លារ ធ្វើទំនើបកម្មរោងចក្រនៅប្រទេសថៃ


ក្រុមហ៊ុន Ford គ្រោងនឹងបោះទុនវិនិយោគ ៩០០ លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ ដែលគាំទ្រដល់ការផលិតរថយន្តរបស់ខ្លួន ហើយវានឹងក្លាយជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
បុគ្គលិក្រុមហ៊ុន Ford កំពុងរៀបចំតំឡើងរថយន្តនៅក្នុងរោងចក្រ Ford ប្រទេសថៃ
ដោយ

ក្រុមហ៊ុន Ford បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះ​នឹងធ្វើឡើង​តាមរយៈ​រោងចក្រផលិត​របស់ខ្លួន និងក្រុមហ៊ុន AutoAlliance Thailand ដែលជាក្រុមហ៊ុន​បណ្តាក់​ទុន​រួមគ្នាជាមួយ​ក្រុមហ៊ុន Mazda របស់ប្រទេស​ជប៉ុន។ ក្រុមហ៊ុនផលិត​រថយន្ត​បានបន្តថា ការពង្រីក​ការវិនិយោគ​នេះ​នឹងបន្ថែម​ការងារ​ថ្មីប្រហែល ជាង១ពាន់​២រយ​កន្លែង​នៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Ford ហើយប្រហែល ៤០០ លានដុល្លារនៃការវិនិយោគនឹងឆ្ពោះទៅរកបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។

សូមជម្រាបថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តធំទីបួនរបស់អាស៊ី ដែលមានក្រុមហ៊ុនផលិតរថយន្តធំៗ​មួយចំនួន​របស់ពិភពលោកដូចជា Toyota និង Honda ជាដើម។ ខណៈដែរឧស្សាហកម្មនេះ មានប្រហែល ១០% នៃផលិតផល​ក្នុងស្រុកសរុប​របស់​ប្រទេសថៃ និងការងារផលិតកម្ម។

សូមជម្រាបដែរថា ក្រោយពីមើលឃើញ​ទីផ្សារ​របស់រថយន្តអគ្គសនី ថ្មីៗនេះ ក្រុមហ៊ុន Ford ក៏គ្រោងនឹងបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនីរបស់ខ្លួនដល់ទៅ ៦០ម៉ឺនគ្រឿង នៅទូទាំងពិភពលោកនៅត្រឹមឆ្នាំ ២០២៣ ផងដែរ។ ខណៈដែល នាយកប្រតិបត្តិរបស់ក្រុមហ៊ុន រំពឹងថា នឹងធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនីធំជាងគេទីពីរ​នៅសហរដ្ឋអាមេរិកបន្ទាប់ពីក្រុមហ៊ុន Tesla ។ នេះបើយោងតាមការចុហផ្សាយដោយសារព័ត៌មាន CNBC៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ចដាក់ឲ្យដំណើរការកម្មវិធីថ្នាក់ជាតិ ដើម្បីជួយអាជីវកម្មបង្កើតថ្មីៗ និងលើកកម្ពស់សហគ្រិនភាព

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីថ្នាក់ជាតិស្តីពី«ធុរកិច្ចថ្មីកម្ពុជា» ដើម្បីជួយ…

ក្រុមហ៊ុនផលិតឈីបអាមេរិកដ៏ធំមួយគ្រោងបង្កើនការវិនិយោគទ្វេដងដល់ ៥០០លានដុល្លារនៅកោះតៃវ៉ាន់

ព័ត៌មាន
ក្រុមហ៊ុនផលិតវត្ថុធាតុដើមបន្ទះឈីបដ៏ធំមួយរបស់អាមេរិកឈ្មោះ Entergris គ្រោងនឹងវិនិយោគក្នុងទំហំទ្វេដង លើគម្រោងរបស់ខ្លួននៅលើកោះតៃវ៉ាន់ ព្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ