ក្រសួងសុខាភិបាល

ជាង៤ខែមកនេះ ក្រសួងសុខាភិបាលបានធ្វើវិភាគវត្ថុសំណាកជាង ១,៤ម៉ឺនសំណាកនៅទូទាំងប្រទេស


គិតចាប់ខែមករា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០ ចំនួនវត្ថុសំណាកដែលក្រសួងសុខាភិបាលបានយកមកធ្វើវិភាគ សរុបទាំងអស់ចំនួន ១៤.០៩៤ សំណាក សម្រាប់ទូទាំងប្រទេស ដែលក្នុងចំណោម១លាននាក់ កម្ពុជាបានធ្វើវិភាគ ចំនួន៨៦៧សំណាក ដែលចំនួននេះ ត្រូវបានក្រសួងសុខាភិបាលអះអាងថា គឺមានច្រើនជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានទៅទៀត។
ជាង៤ខែមកនេះ ក្រសួងសុខាភិបាលបានធ្វើវិភាគវត្ថុសំណាកជាង ១,៤ម៉ឺនសំណាកនៅទូទាំងប្រទេស(រុបភាព CDC)

បើ​ទោះបីជា​មិន​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី និង​ករណី​ជា​សះស្បើយ​ថ្មី អស់​រយៈពេល​ជិត​៤​ស​ប្តា​ហ៍​មក​ហើយ​ក្តី តែ​ក្រសួងសុខាភិបាល​នៅ​តែ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​នៅ​តែ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ដដែល ជៀសវាង​ការ​ផ្ទុះ​ឡើងជា​ថ្មី​នៃ​មេរោគ​កូ​វី​ដ​-១៩​នេះ​។ បែប​នេះ​ក្តី ក្រសួងសុខាភិបាល​បាន​បញ្ជាក់ ក្រសួង និង​ក្រុម​គ្រូពេទ្យ នៅ​តែ​ត្រៀម​ជា​និច្ច ជា​ពិសេស​នា​ពេល​នេះ ឃ្លាំង​យុទ្ធសាស្ត្រ​ចំនួន​០២ បាន​ចាក់​បំពេញ​នូវ​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​សម្រាប់​ទប់ទល់​នឹង​កូ​វី​ដ​-១៩ រួចរាល់​អស់ហើយ​។

សម្រាប់​ឃ្លាំង​ទី​០១(​ឃ្លាំង​សម្តេច​តេ​ជោ​) ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៦ បាន​ស្តុក​សម្ភារ​បរិក្ខារ​គ្រប់គ្រាន់​ហើយ ក្នុង​នោះ​រួម​មាន ម៉ាស​ធម្មតា មាន​ចំនួន ១៣,៥​លាន​ម៉ាស មាន​ម៉ាស N95​ចំនួន ៦៨​ម៉ឺន​ម៉ាស សម្លៀក​បំពាក់​ការពារ​សម្រាប់​ពេទ្យ​ចំនួន ៥​ពាន់​សម្រាប់ រួម​ទាំង​មុង ភួយ ខ្នើយ កន្ទេល​ចំនួន​៥​ពាន់​ទៀត​។

ដោយឡែក​ឃ្លាំង​ទី​២(​ឃ្លាំង​សុខាភិបាល​) មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ចោម​ចៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក៏​មាន​សម្ភារ​បរិក្ខារ​ស្តុក​ខ្លះ​ដែរ ដោយ​ក្នុង​នោះ មាន​ម៉ាស​ចំនួន ៣,៨​លាន​ម៉ាស សម្លៀក​បំពាក់​ការពារ​សម្រាប់​ពេទ្យ​ចំនួន​ជាង ១០​ម៉ឺន​សម្រាប់ មាន​ម៉ាស​N95​ចំនួន​ជាង​៣​ម៉ឺន​ម៉ាស​។ នេះ​បើ​តាម​ការ​ឲ្យ​ពី​លោក​ជំទាវ យក់ សម្បត្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​នៃ​ក្រសួងសុខាភិបាល នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​មិ​ញ​នេះ​។

បើ​តាម​លោក​ជំទាវ យក់ សម្បត្តិ សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​ដែល​នៅ​ក្នុង​ឃ្លាំង​ទាំង​២​នេះ បាន​ធ្វើការ​ចែកចាយ​ជា​រៀងរាល់ថ្ងៃ​ទៅ​កាន់​មន្ទីរពេទ្យ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ទូ​ទាំង​២៥​ខេត្ត​រាជា​ធានី​។ ដោយឡែក​សម្រាប់​ម៉ាស​ធម្មតា និង​អាល់កុល គឺ​ចែក​ទៅ​តាម​ព្រំដែន​សម្រាប់​ពលករ និង​មន្ត្រី ដែល​ចូល​មក​តាម​ច្រកព្រំដែន​នានា​។

លោកជំទាវ យក់ សម្បត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល

ចំពោះ​ថវិកា​ដែល​សប្បុរសជន​បាន​បរិច្ចាគ សរុប​បាន​ប្រមាណ​ជាង​១៤​លាន​ដុល្លារ​ហើយ ដោយ​ក្នុង​បាន​ចំណាយ​ទិញ​ម៉ាស​ធម្មតា ម៉ាស​N95 អាល់កុល​ជាដើម អស់​ជាង​៧​លាន​ដុល្លារ​ហើយ​។ ក្រៅពី​នេះ​ក៏​មាន​ថវិកា​ដែល​បានការ​បរិច្ចាគ​ប្រាក់បៀវត្ស​ពី​មន្ត្រី​រាជ​ចំនួន​៤១​ស្ថាប័ន ដែល​សរុប​ប្រមាណ​ជា​ជិត ១០​លាន​ដុល្លារ​។

សូម​ជម្រាប​ថា ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ គឺ​មាន​ចំនួន ១២០​នាក់​ដដែល ក្នុង​ចំណោម​អ្នកជំងឺ​១២២​នាក់​។ ហើយ​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩​ទាំង​១២០​នាក់​នេះ មាន​ទាំង​ជនជាតិ​ខ្មែរ និង​ជនបរទេស រួម​មាន​ដូច​ជា ជនជាតិ​ចិន អង់គ្លេស បារាំង អា​មេ​រិ​ក ប៊ែ​ល​ហ្សិ​ក កា​ណា​ដា ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​វៀតណាម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហ្វីលីពីន សម្លឹងឃើញអង្ករកម្ពុជា ស្របពេលតម្រូវការអង្ករក្នុងប្រទេសខ្លួនកំពុងហក់កើនឡើង

ព័ត៌មាន
ដោយសារតែបញ្ហាកូវីដ-១៩ ផង រួមទាំងបញ្ហាការផលិតស្រូវអង្ករក្នុងស្រុកមានការថមថយចុះផងនោះ បានធ្វើឲ្យប្រទេសហ្វីលីពីនកំពុងមានតម្រូវការអង្ករនាំចូល…

ក្រុមហ៊ុនថ្មីមួយទៀត គ្រោងនឹងចុះបញ្ជីនៅលើផ្សារ​មូលបត្រកម្ពុជាក្នុងឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុន Pestech Cambodia មកពី វិស័យថាមពលអគ្គិសនី បានបង្ហាញពីគម្រោងចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជា ក្នុងគោលបំណងប្រមូលប្រភពទុនប្រមាណ ១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ