ស្ថានភាពកូវីដ១៩​នៅបារាំង

បារាំងថា មិនមានផែនការបិទប្រទេសជាថ្មីទៀតនោះទេ ប៉ុន្ដែនឹងដាក់ចេញវិធានការរឹតបន្ដឹងជាងមុន


ប្រទេសបារាំងនឹងប្រកាសវិធានការទប់ស្កាត់កូវីដ-១៩ ថ្មី ខណៈដែលអត្រាឆ្លងថ្មីកើនឡើងនៅទូទាំងប្រទេស ប៉ុន្តែបារាំងមិនមានផែនការបិទខ្ទប់ប្រទេសជាថ្មី ដូចបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
បារាំងថា មិនមានផែនការបិទប្រទេសជាថ្មីទៀតនោះទេ ប៉ុន្ដែនឹងដាក់ចេញវិធានការរឹតបន្ដឹងជាងមុន

អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង បាន​និយាយ​ថា វិធានការ​តម្រូវ​ឲ្យ​មាន​បណ្ណ​បញ្ជាក់​សុខភាព​របស់​បារាំង ដើម្បី​អាច​ចូល​ទៅ​កាន់​ហាង​កាហ្វេ ភោជនីយដ្ឋាន សារមន្ទីរ រោងកុន និង​កន្លែង​សាធារណៈ​ផ្សេង​ទៀត សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង និង​ធ្វើតេស្ត​អវិជ្ជមាន ជា​ផ្នែក​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​អត្រា​ឆ្លង​នៅ​ក្នុង​ប្រទេស​បារាំង​មាន​កម្រិត​ទាប​ជាង​ប្រទេស​ជិតខាង​ដទៃ​ទៀត​។

ដូចនេះ ដើម្បី​បញ្ជៀ​សការ​ឆ្លង​ខ្ពស់​ក្នុង​ប្រទេស បារាំង​នឹង​បន្ថែម​វិធានការ​ទប់ស្កាត់​បន្ថែម​ទៀត ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះ មិន​បាន​បញ្ជាក់​ពី​វិធានការ​បន្ថែម​អ្វីខ្លះ​នោះ​ទេ​។ ទន្ទឹម​នេះ រដ្ឋាភិបាល​បារាំង​ក៏​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​អាច​ធ្វើ​ការងារ​ពី​ផ្ទះ​ផង​ដែរ ព្រោះ​រដ្ឋាភិបាល​ក៏​ចង់​ជៀសវាង​ការ​កំណត់​វិធានការ​ទប់ស្កាត់​ជួបជុំ ដែល​ពាក់ព័ន្ធ​លើ​សេរីភាព​របស់​ពលរដ្ឋ​ផង​ដែរ​។ ដូចនេះ មាន​តែ​ការ​ព​ន្លឿ​ន​យុទ្ធនាការ​ការ​ចាក់​វ៉ាក់សាំង និង​ការ​រឹត​បន្តឹង​ច្បាប់​លើ​ការ​ប្រើប្រាស់​ប័ណ្ណ​សុខភាព​ប៉ុណ្ណោះ​ទេ ដែល​អាច​ទប់ស្កាត់​ករណី​ឆ្លង​ថ្មី នឹង​ឆាប់​បាន​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​។

ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​បារាំង​នឹង​ធ្វើ​តាម​ការ​ណែនាំ​របស់​និយ័ត​ករ​សុខភាព ដើម្បី​បន្ត​យុទ្ធនាការ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ដល់​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ​។ ខណៈ​រហូត​មក​ដល់​ពេល​នេះ ការ​ចាក់​ដូ​ស​ជំរុញ​មាន​សម្រាប់​តែ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី ៦៥ ឆ្នាំ និង​អ្នក​ដែល​ងាយ​រង​គ្រោះ​ប៉ុណ្ណោះ ហើយ​ចាប់ពី​ថ្ងៃ​ទី ១ ខែធ្នូ នឹង​ចាក់​ជូន​មនុស្ស​ដែល​មាន​អាយុ​លើស​ពី ៥០ ឆ្នាំ​។

តែ​យ៉ាងណា​ក៏​ដោយ អ្នកនាំពាក្យ​រូប​នេះ បាន​និយាយ​ថា ទោះបីជា​មាន​វិធានការ​ថ្មី​ក៏​ដោយ តែ​រលក​ទី​៥ នៃ​ការ​រាតត្បាត​ទំនងជា​នឹង​កាន់តែ​អាក្រក់​ទៅ​ៗ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

សូម​ជម្រាប​ថា ករណី​ឆ្លង​ថ្មី​ជា​មធ្យម​រយៈពេល ៧ ថ្ងៃ ក្នុង​ប្រទេស​បារាំង​បាន​កើនឡើង​លើស ២​ពាន់​ករណី ដែល​វា​ជា​ចំនួន​ខ្ពស់​លើក​ដំបូង​ចាប់តាំងពី​ថ្ងៃ​ទី ២៤ ខែសីហា​មក ខណៈ​គិត​មក​ត្រឹម​ពេល​នេះ ករណី​ឆ្លង​សរុប​មាន​ចំនួន​ជិត ៧​លាន ៥​សែន​នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ១១​ម៉ឺន​នាក់​៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេដឹកនាំវៀតណាមសម្តែងការព្រួយបារម្ភពីឥទ្ធិពលចិននៅតំបន់សមុទ្រចិនខាងត្បូង

ព័ត៌មាន
ថ្នាក់ដឹកនាំវៀតណាម បានសម្តែងការព្រួយបារម្ភជាខ្លាំង ជុំវិញសកម្មភាព និងឥទ្ធិពលរបស់ ចិន ដែលកំពុងបង្កភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង និង…

និយ័តករចិនកំពុងព្យាយាមបញ្ចៀសការលុបឈ្មោះក្រុមហ៊ុនចិនចេញពីបញ្ជីផ្សារហ៊ុនរបស់អាមេរិក

ព័ត៌មាន
មន្ត្រីនិយតករចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរចិនកំពុងធ្វើការជាមួយភាគីអាមេរិកដើម្បីការពារក្រុមហ៊ុនចិន ពីការលុបឈ្មោះចេះពីផ្សារហ៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ