ប្រេងសាំងធម្មតាហក់ឡើងថ្លៃ

ប្រេងសាំងធម្មតាហក់ឡើងថ្លៃដល់ ៤.៥៥០រៀលក្នុងមួយលីត្រ ខណៈតម្លៃប្រេងឆៅសាកលនៅតែមានខ្ពស់


បញ្ហាតម្លៃប្រេងឥនន្ធនៈលើទីផ្សារអន្តរជាតិ រួមទាំង កម្ពុជា ក៏បន្តកើនឡើងជាបន្តជាបន្ទាប់ នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្ដែង ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តម្លៃប្រេងសាំងធម្មតាបានបន្តឡើងថ្លៃ ២៥០រៀលបន្ថែមទៀត កើនដល់៤.៥៥០រៀលហើយនៅក្នុង១លីត្រ ខណៈតម្លៃម៉ាស៊ូតវិញក៏បន្តឡើងថ្លៃ ១០០រៀលទៀតដែរ ពោលគឺប្រេងម៉ាស៊ូត១លីត្រមានតម្លៃ៤.១០០រៀល។
តម្លៃប្រេងឥន្ធនៈថ្ងៃទី ១ វិច្ឆិកា ២០២១ រូបភាព៖ ក្រុមការងារខេមបូណូមីស
តម្លៃប្រេងឥន្ធនៈនៅកម្ពុជាកើនឡើងនេះ គឺស្របគ្នាទៅនឹងតម្លៃប្រេងឆៅលើទីផ្សារពិភពលោកក៏កំពុងហក់ឡើងខ្លាំងដែរ ដោយក្នុងមួយធុងបារ៉ែលឡើងមានតម្លៃក្នុងរង្វង់ជាង៨៣ដុល្លារអាមេរិកឯណោះ។


គេនៅចាំបានថា តម្លៃប្រេងឥន្ធនៈ​នៅ​កម្ពុជា​កាលពីដើមឆ្នាំអំឡុងខែ មករា និងកុម្ភៈ គឺមានតម្លៃទាបមានមកនៅត្រឹមតែប្រមាណ​៣.២០០រៀល​ប៉ុណ្ណោះក្នុងមួយលីត្រសម្រាប់​សាំងធម្មតា។ ប៉ុន្ដែ ក្រោយមក​តម្លៃប្រេងឥន្ធនៈ​បាន​ចាប់ផ្ដើមកើនឡើងជាបន្ដបន្ទាប់ ហើយចាប់ពីដើមខែតុលាមក តម្លៃប្រេងសាំងធម្មតា​គឺបានហក់ឡើងដល់លើស​៤ពាន់រៀល​ក្នុងមួយលីត្រ។ យ៉ាងណាមិញ តាមតារាងតម្លៃ​តម្លៃ​ប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម បាន​ឲ្យដឹងថា ​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកានេះ ប្រេងសាំងធម្មតា​គឺមានតម្លៃរហូតដល់ ៤,៥៥០រៀល ក្នុង១លីត្រ។ រីឯ តម្លៃប្រេងម៉ាស៊ូតវិញ មានមកនៅ ៤,១០០រៀល ក្នុង១លីត្រ។

ជុំវិញ​ប្រេងឥន្ធនៈឡើងថ្លៃកាន់តែខ្ពស់ទៅៗនេះដែរ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរពីការលំបាក​ និងធ្វើឲ្យ​ប្រាក់របស់ពួកគាត់​មានការថយចុះ ដោយសារតែត្រូវចំណាយ​ខ្ពស់ជាងមុន​លើ​ថ្លៃសាំងនេះ។ ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរឲ្យខាងអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល​ជួយសម្រួល​ឲ្យតម្លៃប្រេងសាំងនេះ នៅទាបជាងនេះបន្តិចទៀត។

ជុំវិញបញ្ហាប្រេងសាំង និងម៉ាស៊ូត ឡើងថ្លៃនេះដែរ ត្រូវបានឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានអះអាង ប្រាប់សារព័ត៌មានខេមបូណូមីសថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា គ្មានសិទ្ធិនោះទេ ក្នុងការកំណត់តម្លៃប្រេងសាំងលើទីផ្សារនៅកម្ពុជា ព្រោះតម្លៃប្រេងសាំងឡើងថ្លៃ ឬថយចុះ គឺអាស្រ័យលើតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា ការ​ឡើងថ្លៃ​ត​ម្លែ​ប្រេងឥន្ធនៈនៅ​កម្ពុជានាពេលបច្ចុប្បន្ន​នេះ បាន​កើតឡើង​ក្រោយ​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​ បាន​ហក់​ឡើងថ្លៃ​រហូតជាង ៨៣​ដុល្លារ​អា​មេ​រិ​ក ​ក្នុង​១​ធុង​បារ៉ែល នៅ​មួយ​រយៈ​ចុង​ក្រោយ បន្ទាប់​ពី​តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ ​នៅ​លើ​សកលលោក​ មានការ​កើនឡើង ក្រោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យសេដ្ឋកិច្ច​ពិភពលោក។ ជាក់ស្ដែង តម្លៃប្រេងឆៅអាមេរិក និងអង់គ្លេស បានបន្តកើនឡើងថែមទៀត នៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ខណៈសម្រាប់ប្រេងអាមេរិក មានតម្លៃ ៨៣ដុល្លារ ២២សេន ក្នង១ធុងបារ៉ែល។ រីឯ ប្រេងនៅទីផ្សារអង់គ្លេសវិញ មានតម្លៃ ៨៣ដុល្លារ ៧២សេនក្នុង១ធុងបារ៉ែល។

បើតាម​ការអះអាង​របស់​ក្រុមអ្នកវិភាគផ្នែកទីផ្សារ បានឲ្យដឹងថា ការឡើងថ្លៃនៃតម្លៃប្រេងពិភពលោកនេះ គឺនៅគ្រាដែល​ប្រទេស​ជាច្រើន​នៅទូទាំងពិភពលោក​ចាប់ផ្ដើម​មានសកម្មភាពសេដ្ឋកិច្ចច្រើនឡើងវិញ ក្រោយពីការបិទខ្ទប់​នៅអំឡុងពេលកូវីដ១៩ គួបផ្សំនឹង​បញ្ហា​កង្វះខាត​ថាមពល​អគ្គីសនីជាសកល​ក៏កំពុងជំរុញឲ្យតម្លៃប្រេងមានការកើនឡើងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងកើនជាង ១១% នៅ៩ខែឆ្នាំ២០២១

ព័ត៌មាន
នៅ៩ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំទឹកប្រាក់ជិត ៦០០លានដុល្លារកើនឡើងជាង ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុ…

កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងលើស ១០០% នៃផែនការចាក់ជូនពលរដ្ឋ១០លាននាក់ហើយ!

ព័ត៌មាន
គិតត្រឹមថ្ងៃទី០១ វិច្ចិកា ឆ្នាំ២០២១ នេះ កម្ពុជាសម្រេចបានការរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានដល់លើស ១០០%ហើយ នៃផែនការ ចាក់វ៉ាក់សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ