ថៃនឹងកំពុងពិចារណាអំពីជម្រើសក្នុងការបិទខ្ទប់ប្រទេស

បើរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង ថៃនឹងកំពុងពិចារណាអំពីជម្រើសក្នុងការបិទខ្ទប់ប្រទេស


ថៃទើបតែទទួលបានផ្លែផ្កាពីការរបើកប្រទេសទទួលទេសចរអន្តរជាតិបាន ១ ខែប៉ុណ្ណោះ ប៉ុន្តែពេលនេះ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចារ បានបង្ហើបឲ្យដឹងចុងក្រោយនេះថា លោកនឹងធ្វើការសម្រេចចិត្ត ថាតើប្រទេសថៃនឹងត្រូវបង្ខំឱ្យមានការបិទខ្ទប់ប្រទេសម្ដងទៀត ឬយ៉ាងណា ប្រសិនបើមេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញនៅក្នុងប្រទេសថៃ ខណៈដែលបច្ចុប្បន្ន មានប្រទេសជាង១០ហើយ ដែលបានរកឃើញករណីឆ្លងកូវីដ១៩បំប្លែងថ្មី អូមីក្រុងនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ពលរដ្ឋថៃកំពុងរកចាំធ្វើតេស្តមេរោគកូវីដ ១៩
ដោយ

បើ​ទោះបីជា មេរោគ​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ដោយ ប៉ុន្ដែ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ថាមពល បានឱ្យ​ដឹង​ថា គណៈរដ្ឋមន្ត្រី បាន​ណែនាំ​ភ្នាក់ងារ​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ស្ថានការណ៍​ឲ្យ​បាន​ដិត​ដល់ ខណៈ​ដែល​ក្រសួងសុខាភិបាល​ថៃ​នឹង​វាយតម្លៃ​ការ​បើក​ប្រទេស​ឡើង​វិញ​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​ទៀត​។

ទន្ទឹម​នេះ លោក សា​ធី​ត ភី​ធូ​ធេ​ឆា (Sathit Pitutecha) រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ថៃ ក៏​បាន​ប្រាប់​ទៅ​កាន់​សាធារណជន​កុំ​ភ័យ​ស្លន់ស្លោ ព្រោះ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​ភ្នាក់ងារ​សន្តិសុខ បង្កើន​ការ​ឃ្លាំមើល​ព្រំដែន ចៀសវាង​ការ​ឆ្លង​ព្រំដែន​ខុសច្បាប់ ដើម្បី​ជួយ​ទប់ស្កាត់​ការ​ចម្លង​មេរោគ​។ ហើយ​លោក​បាន​សង្កត់ធ្ងន់​ថា មន្ត្រី​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ធ្វេសប្រហែស​ក្នុង​ការ​បំពេញ កាតព្វកិច្ច​របស់​ខ្លួន​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ ក្នុង​កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី​មិន​បាន​ពិភាក្សា​អំពី​ការ​បិទ​ខ្ទប់​ប្រទេស​ជា​ថ្មី​ម្ដងទៀត​ទេ គ្រាន់តែ​ពិចារណា​លើ​វិធានការ​តឹងរ៉ឹង​ជាង​មុន ខណៈ​ស្ថានភាព​ក៏​នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ចំពោះ​ទេសចរ​ដែល​ចូល​តាម​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក ដើម្បី​ស្វែងរក​មេរោគ​បំប្លែង​ថ្មី ។ ប៉ុន្តែ ក្នុង​ករណី​ថា ប្រសិនបើ​មេរោគ​បំប្លែង​ថ្មី​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ នោះ ប្រទេស​នេះ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បិទ​ខ្ទប់​ប្រទេស​ម្ដងទៀត ដែល​វា​គឺជា​គោលនយោបាយ​របស់​នាយក​រដ្ឋមន្ត្រី ហើយនឹង​ធ្វើការ​សម្រេចចិត្ត​លឿន​ក្នុង​នាម​ជា​អគ្គនាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វី​ដ​១៩​។

សូម​ជម្រាប​ថា ក្រសួងសុខាភិបាល​សាធារណៈ​ថៃ កំពុង​តាមដាន​រាល់​ប្រភេទ​មេរោគ​ដែល​បំប្លែង​ថ្មី និង​ធ្វើតេស្ដ​យ៉ាង​សកម្ម​លើ​មនុស្ស​ពី ៤​ពាន់ ទៅ ៥​ពាន់​នាក់ ជា​រៀង​រាល់​ស​ប្តា​ហ៍​។ ខណៈ​គិត​មក​ត្រឹម​ថ្ងៃ​ទី​៣០ វិច្ឆិកា អ្នក​ឆ្លង​ថ្មី​មាន​ចំនួន​ជាង ៤​ពាន់​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ៣៧​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ថៃ​មាន​ចំនួន​ជាង ២​លាន ១​សែន​នាក់ ខណៈ​អ្នក​ស្លាប់​សរុប​មាន​ចំនួន​ប្រមាណ ២​ម៉ឺន​នាក់​៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តុលាការរារាំងការអនុវត្តគោលនយោបាយវ៉ាក់សាំងរបស់លោក ចូ បៃឌិន

ព័ត៌មាន
រដ្ឋបាលលោក ចូ បៃឌិន កាលពីថ្ងៃអង្គារទី៣០វិច្ឆិកា ត្រូវបានតុលាការរារាំងពីការអនុវត្តគោលនយោបាយវ៉ាក់សាំងចំនួនពីរ ដែលតម្រូវឱ្យបុគ្គលិក និងក…

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុននៅសៀមរាបត្រូវបានពន្យារពេល ដោយសារការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធមិនទាន់រួចរាល់

ព័ត៌មាន
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ នៅខេត្តសៀមរាប ដែលគ្រោងធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២១ ត្រូវបានពន្យារពេលរៀបចំទៅដើមខែមករា ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ