ជប៉ុនបង្ហាញបំណងវិនិយោគ

ជប៉ុនបង្ហាញបំណងវិនិយោគនិងចង់សាងសង់សួនមិត្តភាពកម្ពុជា-ជប៉ុន នៅកម្ពុជា


ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញពីបំណងនិយោគធុនកណ្ដាលនៅប្រទេសកម្ពុជា និងចង់សាងសង់សួនមិត្តភាព កម្ពុជា-ជប៉ុន នៅកម្ពុជាថែមទៀតផង។ នាឱកាសជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ នេះ ឯកឧត្តម តាកាហាស៊ី ហ្វូម៉ៃគិ ប្រធានសមាគមជប៉ុន-កម្ពុជា បានអះអាងថា លោកនឹងដឹកនាំប្រតិភូអ្នកវិនិយោគធុនកណ្ដាលជប៉ុនមកកម្ពុជា ដើម្បីសិក្សាឱកាសវិនិយោគនៅកម្ពុជា និងស្នើសម្ដេចតេជោ ហ៊ុន សែន ដើម្បីសាងសង់សួនមិត្តភាព កម្ពុជា-ជប៉ុន។
ឯកឧត្តម តាកាហាស៊ី ហ្វូម៉ៃគិ (Takahashi Fumaiki) ប្រធានសមាគមជប៉ុន-កម្ពុជា និង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

បើ​តាម ឯកឧត្តម តា​កា​ហា​ស៊ី ហ្វូ​ម៉ៃ​គិ ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា នៅ​អំឡុង​ខែមេសា ឆ្នាំ​២០២២ ខាង​មុខ ឯកឧត្តម នឹង​ដឹកនាំ​អ្នក​វិនិយោគ​ធុន​កណ្ដាល​ជប៉ុន មក​កម្ពុជា ក្នុង​គោលបំណង​សិក្សា​ពី​ឱកាស​វិយោគ​នៅ​កម្ពុជា​។ ក្រៅពី​បង្ហាញ​គោលបំណង​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ក៏​បាន​ស្នើ​សុំ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ប្រគល់​ទីតាំង​ដី​មួយ​កន្លែង ដើម្បី​រៀបចំ​ធ្វើ​ជា​សួន​អនុស្សាវរីយ៍ កម្ពុជា​-​ជប៉ុន ហើយនឹង​ដាក់​ឈ្មោះ​ថា សួន PKO សម្រាប់​សាធារណៈជន​ប្រើប្រាស់​ផង និង​សម្រាប់​ជា​តំណាង​ទំនាក់ទំនង កម្ពុជា​និង​ជប៉ុន ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត​ឯកឧត្តម តា​កា​ហា​ស៊ី ស្នើ​សុំ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​លទ្ធភាព​ការ​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ព្រែក​ត្នោត​ផង​ដែរ ដោយ​កន្លង​មក​ឧត្តម​បាន​ធ្វើការ​ដោះស្រាយ​បាន​មួយ​ចំនួន​រួច​ហើយ​។

ជា​ការ​ឆ្លើយ​តប សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្វាគមន៍ ចំពោះ​អ្នក​វិនិយោគ​ធុន​កណ្ដាល ដែល​ឯកឧត្តម​មាន​បំណង​នាំ​មក​កាន់​កម្ពុជា នា​ពេល​ខាង​មុខ​។ បន្ថែម​នោះ សម្ដេច​តេ​ជោ ក៏​បាន​សម្ដែង​នូវ​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ជា​សួន​សាធារណៈ សម្រាប់​អនុស្សាវរីយ៍​រវាង កម្ពុជា និង​ជប៉ុន ហើយ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ប្រគល់​ភារកិច្ច​នេះ​ឱ្យ​ឯកឧត្តម សុខ ចិន្តា​សោភា នឹង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការងារ​នេះ ក៏​ដូច​ជា ដោះស្រាយ​លើ​បញ្ហា​ទឹកស្ទឹង​ព្រែក​ត្នោត ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងថា ទីផ្សារអចលនទ្រព្យនឹងកាន់តែល្អប្រសើរ ប្រសិនបើរដ្ឋបន្តពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ២ឆ្នាំទៀត

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗបានលើកសំណើរទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសុំពន្យារពេលពីរឆ្នាំបន្ថែមក្នុងក…

ប្រទេសលោកខាងលិចបន្ថែមទណ្ឌកម្មលើមីយ៉ាន់ម៉ាចំគម្រប់ខួបមួយឆ្នាំនៃការធ្វើរដ្ឋប្រហារ

ព័ត៌មាន
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួន កាលពីថ្ងៃចន្ទទី៣១មករា បានដាក់ទណ្ឌកម្មថ្មីៗទៅលើប្រទេសមីយ៉ាន់ម៉ា សម្រាប់ថ្ងៃខួបមួយឆ្នាំនៃការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ