កម្ពុជា-អាមេរិក

ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទស្សនកិច្ចនៅកម្ពុជា បញ្ជាក់ពីការគាំទ្ររបស់អាមេរិកចំពោះអនុតំបន់មេគង្គ


ស្របពេលដែលចូលរួមកិច្ចប្រជុំកំពូលមន្ត្រីជាន់ខ្ពស់អាស៊ី បូព៌ា លោកស្រីបណ្ឌិត Jung H. Pak ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការពហុភាគី បានជួបជាមួយដៃគូសំខាន់ៗនៅកម្ពុជា នៃគម្រោងភាពជាដៃគូមេគង្គ អាមេរិក (MUSP) ដោយបញ្ជាក់ពីការគាំទ្រយូរអង្វែងរបស់អាមេរិក ចំពោះប្រជាជននៃអនុតំបន់មេគង្គនេះ ។
ឧបការីរងរដ្ឋមន្ត្រីការបរទេស ទស្សនកិច្ចនៅកម្ពុជា បញ្ជាក់ពីការគាំទ្ររបស់អាមេរិកចំពោះអនុតំបន់មេគង្គ
ដោយ

បណ្ឌិត Pak បានថ្លែងថា ៖ «ប្រទេសតាមទន្លេមេគង្គ អាចពឹងផ្អែកលើសហរដ្ឋអាមេរិកជាដៃគូដ៏ខ្លាំងនិងគួរឱ្យទុកចិត្តនាពេលបច្ចុប្បន្ន និង​ទៅអនាគត ។ ទស្សនកិច្ចរបស់ខ្ញុំនៅកម្ពុជា បង្ហាញពី​សារៈសំខាន់នៃការធ្វើការជាមួយប្រទេសនៃតំបន់មេគង្គជាពហុភាគី និង​តាមរយៈភាពជាដៃគូទន្លេមេគង្គ សហរដ្ឋអាមេរិក ក្នុងការជំរុញនូវភាពតភ្ជាប់គ្នា តម្លាភាព​ និង​ការអភិ​វឌ្ឍប្រកបដោយចីរភាពតាមព្រំដែន» ។

ជាការគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះក្នុងប្រទេសកម្ពុជា លោកស្រីបណ្ឌិត Pak បានទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតក្នុងតំបន់ នៅគណៈកម្មការទន្លេមេគង្គ (MRC) ដែលនៅទីនោះ លោកស្រី បាន​កោតសរសើរពីវិធីសាស្ត្រទូលំទូលាយថ្នាក់តំបន់របស់ MRC ដើម្បីពង្រឹងនូវសមត្ថភាពរបស់ MRC តាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស ។ លោកស្រីបណ្ឌិតក៏បានស្វែងយល់បន្ថែមពីទស្សនៈផ្សេងៗរបស់អ្នកជំនាញពាក់ព័ន្ធបញ្ហាទន្លេមេគង្គ ដោយរួមទាំងបញ្ហាអន្តោប្រវេសន៍ ការជួញដូរ ការគ្រប់គ្រងធនធានធម្មជាតិ វិស័យធុរកិច្ច និងថាមពលកកើតឡើងវិញ ព្រមទាំងអាទិភាពរួមរបស់សហរដ្ឋអាមេរិកក្នុងអនុតំបន់ទន្លេមេគង្គ ។

ក្នុងកិច្ចពិភាក្សាជាមួយយុវជនវ័យក្មេងនៅ AmCam Exchange ក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌល EducationUSA របស់ស្ថានទូតអាមេរិក នៅភ្នំពេញ លោកស្រីបណ្ឌិត Pak ក៏បាន​លើកទឹកចិត្តដល់អ្នកដឹកនាំវ័យក្មេងទាំងអស់ ឱ្យធ្វើការរួមគ្នាដោះស្រាយបញ្ហាប្រឈម ដែលជះឥទ្ធិពលដល់អនុតំបន់ទាំងមូល ដើម្បីសម្រេចនូវលទ្ធផលជាទីគាប់ប្រសើរ​ ។

ភាពជាដៃគូមេគង្គ សហរដ្ឋអាមេរិក លើកកម្ពស់នូវសិ្ថរភាព សន្តិភាព និង​វិបុលភាពនៃអនុតំបន់ទន្លេមេគង្គ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដៃគូមេគង្គ និងសហរដ្ឋអាមេរិក ។ វាក៏ពង្រឹងនូវទំនាក់ទំនងដ៏រឹងមាំនិងយូរអង្វែងរវាងសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម ផងដែរ ។

ចាប់ពីឆ្នាំ ២០០៩ ដល់ ២០២២ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់នូវជំនួយជាង ៥,៨​​ ពាន់លានដុល្លារ ជាជំនួយទេ្វភាគីនិងក្នុងតំបន់ជូនដល់​ប្រទេសដៃគូទាំង ៥ នៃទន្លេមេគង្គ ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខុនដូ ឌឹ ផ្លរ៉ា ស្វីត បញ្ចប់ការសាងសង់ជាន់កំពូលរបស់ខ្លួនហើយ

ព័ត៌មាន
ខុនដូ ឌឹ ផ្លរ៉ា ស្វីត បានធ្វើពិធីបញ្ចប់ការសាងសង់ជាន់កំពូលរបស់ខ្លួនរួចហើយកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ ដោយមានការចូលរួមពីលោកឧកញ៉ា …

កម្ពុជាទទួលបានថវិកាជាង១៤លានដុល្លារ ក្រោយការបែងចែកចំណូលពីការលក់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែល

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ក្រោយគិតតម្រូវតាមលក្ខណៈបច្ចេកទេសគុណភាពរួច ប្រេងឆៅកម្ពុជាដែលបូមលក់បានមានចំនួនជាង២៨ម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ