ការកែច្នៃផលិតផលក្នុងស្រុក

ផលិតកម្មកែច្នៃក្នុងស្រុកចាប់ផ្តើមកក្រើកឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ ថមថយខ្លាំង


ឧស្សាហកម្មផលិតកែច្នៃផលិតផលក្នុងស្រុក នៅដើមខែ ឧសភា នេះចាប់ផ្តើម បង្ហាញពីសញ្ញាល្អឡើងវិញទាំងការផលិត និង កែច្នៃសម្រាប់ផ្គត់ផ្គង់ទៅនឹងតម្រូវការទីផ្សារល្អប្រសើរឡើងវិញជាបណ្តើរៗហើយ បន្ទាប់ពីបាន កាត់បន្ថយការផលិតជាច្រើន កាលពីវិបត្តិកូវីដ ១៩ មានការផ្ទុះរីករាលដាលខ្លាំងនៅមុនអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ឧស្សហាកម្ម​ផលិតចំណីអាហារក្នុងស្រុក (រូបភាព៖ ឯកសារ)

លោកស្រី កែវ មុំ អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី បាន​ឲ្យ​ដឹង​ថា មក​ដល់​ដើមខែ​ឧសភា​នេះ​ដំណើរការ​ផលិត​នៅ​ក្នុង​សហគ្រាស​ផលិត​នំ​ស្រួយ​លី​លី គឺ​បាន​ចាប់ផ្តើម​ប្រសើរ​ឡើង​វិញ ទាំង​ការ​លក់​ចេញ និង ផលិត​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ នៅ​មិន​ទាន់​ល្អ​ប្រសើរ​ខ្លាំង ដូច​មុន​ពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​នោះ​ដែរ ។ លោកស្រី​បញ្ជាក់​ថា មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​អំឡុង​ពេល​ដែល​វិបត្តិ​កូ​វី​ដ ១៩​បាន​ផ្ទុះ​ការ​រីក​រាលដាល​ខ្លាំង បាន​ធ្វើ​ឲ្យ​ការ​លក់​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ៣០​ភាគរយ​។

យ៉ាងណា​ក៏​ដោយ លោកស្រី បញ្ជាក់​ថា ឧស្សាហកម្ម​ផលិតផល​ចំណីអាហារ​នេះ គឺ​មិនជា​រង​ផល​ប៉ះពាល់​ខ្លាំង​ប៉ុន្មាន​នោះ​ទេ ព្រោះ​ជា​ទូទៅ​ផលិតផល​ចំណីអាហារ​បែប​នេះ​គឺ​នៅ​តែ​មាន​តម្រូវការ​សម្រាប់​ទីផ្សារ​ក្នុងស្រុក ប៉ុន្តែ​យ៉ាងណា​ទីផ្សារ​ខាងក្រៅ​នៅ​ពេល​នេះ​មិន​ទាន់​មានការ​បញ្ជា​រទិញ​ឲ្យ​បាន​ច្រើន​នៅឡើយ​ទេ​។

លោកស្រី កែវ មុំ អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី

លោកស្រី​បន្ថែម​ថា សហគ្រាស​ធុន​តូច និង មធ្យម​កម្ពុជា នៅ​តែ​ជួប​បញ្ហា​ប្រឈម​ទីផ្សារ ហើយ​ប្រសិនបើ​វិបត្តិ​កូ​វី​ដ ១៩ នៅ​កម្ពុជា​បាន​ធូរស្រាល និង ស្ងប់ស្ងាត់​ទៅ​វិញ រំពឹង​ថា ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ជិតខាង​ត្រូវ​បាន​កាត់​បន្ថយ​។ នៅ​ពេល​ដែល​កាត់​បន្ថយ​ការ​នាំ​ចូល ពេល​នោះ​សហគ្រាស​ផលិត​ក្នុងស្រុក​នឹង​អាច​មាន​បង្កើន​ការ​ផលិត​បាន​កាន់តែ​ច្រើន ដែល​នឹង​ធ្វើ​ឲ្យ​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា​ក៏​ដំណើរការ​បាន​ល្អ​ផង​ដែរ​។

លោក​ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង មធ្យម​កម្ពុជា​បាន​អះអាង​ថា ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​បាន​ធ្វើ​ឲ្យ​សហគ្រាស​ផលិត​ក្នុងស្រុក​ជួបនឹង​វិបត្តិ​ធ្ងន់ធ្ងរ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បែរ ជា​ធ្វើ​ឲ្យ​សហគ្រាស​ផលិត​ក្នុងស្រុក​មានឱកាស​ពង្រីក​ការ​ផលិត​របស់​ខ្លួន​កាន់តែ​ច្រើន​ជា​មុន ខណៈ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ជិតខាង​មួយ​ចំនួន​ត្រូវ​បាន​កាត់​បន្ថយ​ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ ១៩​។

លោក​បញ្ជាក់​ថា អ្វី​ដែល​មើលឃើញ​ផល​ប៉ះពាល់​ខ្លាំង​គឺ​វិស័យ​ទេសចរណ៍​ទៅ​វិញ​ទេ ប៉ុន្តែ​សម្រាប់​ផលិតផល​កែ​ច្នៃ​ក្នុងស្រុក​គឺ​មិនសូវ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ​។ លោក​បញ្ជាក់​ថា ជា​ការ​កត់សម្គាល់​តាំងពី​មានការ​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​មក​ធ្វើការ​លក់​ផលិត​ក្នុងស្រុក​មានការ​កើនឡើង​ជាង​មុន​។ 

លោក​ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង មធ្យម​កម្ពុជា

លោក​ឧកញ៉ា ក៏​បាន​អំពាវនាវ​ឲ្យ​សហគ្រាស​ផលិត​ក្នុងស្រុក​ទាំងអស់​បង្កើន​គុណភាព​ផលិត​របស់​ខ្លួន​បន្ថែម និង​ជា​ពិសេស​ស្ថាប័ន​ផ្នែក​ពិនិត្យ​ទំនិញ​នាំ​ចូល​ក៏​គួរតែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ នូវ​អ្វី​ដែល​កម្ពុជា​មាន​ហើយ​គួរតែ​កាត់​បន្ថយ ការ​ដែល​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​គាំទ្រ​នូវ​ផលិតផល​ខ្មែរ និង​កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​ពី​ក្រៅប្រទេស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញធនាគារនិង ហិរញ្ញវត្ថុ៖ ការផ្តល់ប្រាក់កម្ចីនៅតែបង្ហាញពីកំណើនល្អ!

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុកម្ពុជាបានអះអាងថា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២០នេះ ការផ្តល់ឥណទាននៅក្នុងវិស័យធនាគារ និងហិ…

ជម្លោះពាណិជ្ជកម្មអាមេរិកនិងចិនចាប់ផ្តើមកក្រើកឡើងសាជាថ្មី

ព័ត៌មាន
ក្រោយស្ងប់ស្ងាត់អស់ជាច្រើនខែមកហើយ ជុំវិញបញ្ហាជម្លោះពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន នៅពេលនេះ វាហាក់បីដូចជាកក្រើកឡើងវិញប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ