វិស័យយានយន្ដ និងអេឡិចត្រូនិក

តើផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ដ និងអេឡិចត្រូនិក ដែលកម្ពុជាកំពុងរៀបចំ នឹងផ្ដល់ប្រយោជន៍សំខាន់ៗអ្វីខ្លះដល់សេដ្ឋកិច្ច?


ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើស និងកំណត់ជាវិស័យអាទិភាព ដើម្បីចូលរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។
ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា

ដើម្បី​អភិវឌ្ឍវិស័យនេះឲ្យដើរស្រប​ទៅនឹង​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល​ក្នុងការ​រួមចំណែកធ្វើទំនើបកម្ម និង ពិធិធកម្មសេដ្ឋកិច្ច រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រុមប្រឹក្សាអភិវឌ្ឍ​កម្ពុជា ដែលជាសេនាធិការ​ បានរៀបចំ​ឡើងនូវសេក្ដីព្រាង​ផែនទីបង្ហាញផ្លូវ​សម្រាប់​តម្រង់ទិស​ការអភិវឌ្ឍ​វិស័យយានយន្ដ និងអេឡិចត្រូនិក​នៅកម្ពុជា។ តើផែនទីបង្ហាញផ្លូវនេះ នឹងមានសារៈសំខាន់​អ្វីខ្លះ​ក្នុងការ​ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា?

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកសេចក្តីព្រាងផែនទីបង្ហាញផ្លូវដែលបានរៀបចំឡើងនេះ គឺជារំលេចអំពីចក្ខុវិស័យរយៈពេលវែង និងតម្រង់ទិសការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងដាក់ចេញនូវផែនការសកម្មភាពសម្រាប់អន្តរក្រសួងអនុវត្តដែលជាគំនិតផ្តួចផ្តើមដោយផ្តោតលើលទ្ធផល ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់អ្នកវិនិយោគក្នុងផ្នែកមួយចំនួន ដូចជាធនធានមនុស្ស និងនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធ ការសម្រួលពាណិជ្ជកម្ម និងភាពអំណោយផលធុរកិច្ចនិងវិនិយោគ។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល តាមរយៈកិច្ចប្រឹងប្រែងរួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយក្នុងការកំណត់នូវយុទ្ធសាស្ត្រ ទិសដៅ និងយន្តការចាំបាច់ដើម្បីធ្វើការអភិវឌ្ឍនិងទាក់ទាញការវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងតម្លៃក្នុងប្រតិបត្តិការនៃវិស័យទាំងនេះ។ 

នៅក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវវិស័យយានយន្ដ និងអេឡិចត្រូនិក ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងលើកផ្តួចផ្តើមគំនិតឱ្យមានការបង្កើតក្រុមប្រឹក្សាសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិកដែលមានតំណាងមកពីផ្នែករដ្ឋ និងឯកជន ដើម្បីផ្តល់ការណែនាំលើការអនុវត្តផែនទីបង្ហាញផ្លូវ។ ការអនុវត្តដោយជោគជ័យនូវផែនទីបង្ហាញផ្លូវក្នុងវិស័យទាំងពីរនេះ នឹងផ្តល់បច្ច័យយ៉ាងសំខាន់សម្រាប់កម្ពុជា ដូចជាអាចបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីជាង ២ម៉ឺន២ពាន់កន្លែងក្នុងរយៈពេល ៥ឆ្នាំខាងមុខ ក៏ដូចជាបង្កើនកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុកក្នុងវិស័យទាំងនេះ។ វិនិយោគិនក្នុងវិស័យយានយន្ត និង អេឡិចត្រនិកនៅកម្ពុជាក៏នឹងទទួលបាននូវប្រយោជន៍ផងដែរ ដូចជាការបង្កើនធនធានមនុស្សប្រកបដោយជំនាញ ការធ្វើឱ្យប្រសើរឡើងថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងភ័ស្តុភារកម្មដើម្បីគាំទ្រភាពប្រកួតប្រជែងតម្លៃនៃកម្មន្តសាល និងការផ្តល់នូវកិច្ចសម្របសម្រួលផ្នែកគយ និងពាណិជ្ជកម្ម ដែលកាន់តែមានប្រសិទ្ធភាព ដល់ការនាំចូល និងនាំចេញផលិតផល៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅហក់ឡើងកាន់តែខ្ពស់ថែមទៀត ក្រោយក្រុមហ៊ុនប្រេងដ៏ធំរបស់អាមេរិក EXXON គ្រោងចាកចេញពីរុស្ស៊ី

ព័ត៌មាន
តម្លៃប្រេងពិភពលោកកំពុងកើនឡើងបន្ថែមទៀត បើទោះបីជាមានកិច្ចព្រមព្រៀងមួយទើបតែបានបង្កើតឡើងដោយសមាជិកនៃអង្គការទីភ្នាក់ងារថាមពលអន្តរជាតិ ក្នុងកា…

តើមកទល់ពេលនេះ ប្រទេសណាខ្លះហើយដែលបានប្រកាសបិទខ្ទប់ជើងហោះហើរពីរុស្ស៊ី?

ព័ត៌មាន
ស្របពេលស្ថានការណ៍កាន់តែក្ដៅ ការទម្លាក់ទណ្ឌកម្មទៅលើរុស្ស៊ីក៏នៅតែបន្ដធ្លាប់មកផ្ទួនៗជាបន្ដបន្ទាប់ដែរ ជាក់ស្ដែងថ្មីៗនៅថ្ងៃទី ០២ មីនា នេះ ប្រធានា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ